Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:28 - ព្រះគម្ពីរខ្មែរសាកល

28 ‘ពេរេស’ គឺ​អាណាចក្រ​របស់ព្រះករុណា​ត្រូវបាន​បែងចែក និង​ត្រូវបាន​ប្រគល់​ទៅ​ជនជាតិមេឌី និង​ជនជាតិពើស៊ី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 "ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 “ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ «ពេរេស» នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 “ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា អុលឡោះ​នឹង​ចែក​រាជា‌ណាចក្រ​របស់​ស្តេច​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕


មើល៍! យើង​នឹង​ដាស់​ជនជាតិមេឌី​ឡើង​ឲ្យ​ទាស់នឹង​ពួកគេ ជាជនជាតិ​ដែល​មិន​ឲ្យតម្លៃ​ដល់​ប្រាក់ ក៏​មិន​ពេញចិត្ត​នឹង​មាស​ដែរ


រួច​ដារីយុស​ជា​ជនជាតិមេឌី បាន​ទទួល​អាណាចក្រ​នោះ​។ ពេលនោះ ទ្រង់​មាន​ព្រះជន្មាយុ​ហុកសិបពីរ​ព្រះវស្សា​៕


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​បុត្រ​របស់​អ័ហាស៊ូរុស ជា​ពូជពង្ស​ជនជាតិមេឌី ដែល​ទ្រង់​សោយរាជ្យ​លើ​អាណាចក្រ​របស់​ជនជាតិខាល់ដេ


ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។


ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី


ឥឡូវនេះ ព្រះរាជា​អើយ សូម​ព្រះករុណា​ចេញ​បម្រាម​នេះ ហើយ​ឡាយព្រះហស្តលេខា​លើ​ឯកសារ​នេះ ដើម្បីកុំឲ្យ​ផ្លាស់ប្ដូរ​បាន​ឡើយ ស្របតាម​ច្បាប់​នៃ​ជនជាតិមេឌី និង​ជនជាតិពើស៊ី ដែល​លុបចោល​មិនបាន”។


ប៉ុន្តែ​មហន្តរាយ​នឹង​មក​លើ​អ្នក ដែល​អ្នក​មិន​ដឹង​ថា​ប្រើមន្តអាគមបញ្ចៀស​យ៉ាងណា​ឡើយ សេចក្ដីអន្តរាយ​នឹង​ធ្លាក់​មកលើ​អ្នក ដែល​អ្នក​មិនអាច​បង្វែរចេញ​បានឡើយ ការហិនវិនាស​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ដែល​អ្នក​មិនដែល​ស្គាល់​វា​ឡើយ​។


ក្បាល​របស់​រូប​នោះ ធ្វើពី​មាស​សុទ្ធ ដើមទ្រូង​របស់វា និង​ដៃ​របស់វា​ធ្វើពី​ប្រាក់ ពោះ​របស់វា និង​ភ្លៅ​របស់វា​ធ្វើពី​លង្ហិន


“បន្ទាប់ពី​ព្រះករុណា នឹង​មាន​អាណាចក្រ​មួយទៀត​ក្រោកឡើង ដែល​អន់ជាង​ព្រះករុណា រួច​នឹង​មាន​អាណាចក្រ​ទីបី​មួយទៀត​ធ្វើពី​លង្ហិន ដែល​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម