Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះបាទ​បេលសាសារ​ក៏​តក់ស្លុត​យ៉ាងខ្លាំង ទឹកមុខ​របស់ទ្រង់​ក៏​ផ្លាស់ប្ដូរ រីឯ​ពួក​នាម៉ឺន​របស់ទ្រង់​ក៏​វល់គំនិត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ព្រះ​បាទ​បេល‌សាសារ​តក់​ស្លុតជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ស្ដេច​ប្រែ​ជា​ស្លេក​ស្លាំង ឯ​ពួក​សេនាបតី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះចៅ​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្តេច​ក៏​ទាល់​គំនិត​ដែរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។


នៅ​ទីនោះ ការញ័ររន្ធត់​បាន​ចាប់​ពួកគេ​; មាន​ការឈឺចុកចាប់​ដូច​ស្ត្រី​កំពុង​សម្រាលកូន​។


ដូច្នេះ ខ្ញុំ​ត្រូវបាន​ទុកចោល​តែម្នាក់ឯង ក៏​ឃើញ​និមិត្ត​ដ៏ធំ​នោះ ហើយ​គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ​។ ទឹកមុខ​របស់ខ្ញុំ​បាន​ត្រឡប់ជា​ស្លេកស្លាំង ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។


រួច​ទឹកមុខ​របស់​ស្ដេច​ក៏​ផ្លាស់ប្ដូរ ហើយ​គំនិត​របស់ទ្រង់​ក៏​ធ្វើឲ្យ​ទ្រង់​តក់ស្លុត សន្លាក់​ចង្កេះ​របស់ទ្រង់​ក៏​ល្វើយទៅ ហើយ​ជង្គង់​របស់ទ្រង់​ក៏​ទង្គិច​គ្នា​។


នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។


បណ្ដា​ស្ដេច​នៃ​ផែនដី ពួក​អ្នកធំ ពួក​មេទ័ព ពួក​អ្នកមាន ពួក​ខ្លាំងពូកែ ហើយ​អស់ទាំង​ទាសករ និង​មនុស្សមានសេរីភាព បាន​លាក់​ខ្លួន​ក្នុង​រអាងភ្នំ និង​នៅតាម​ថ្ម​នៅលើ​ភ្នំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម