Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 60:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ទ្រង់​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 60:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គដែល​ធ្វើឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខវេទនា និង​មហន្តរាយ​ជាច្រើន គឺ​ព្រះអង្គ​ហើយ ធ្វើឲ្យ​ទូលបង្គំ​មានជីវិតឡើងវិញ​ម្ដងទៀត​; ព្រះអង្គ​នឹង​នាំ​ទូលបង្គំ​ឡើង​ពី​ជម្រៅ​នៃ​ផែនដី​ម្ដងទៀត​។


ពោលគឺ នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មាន​ពែង​មួយ មាន​ស្រា​ដែល​ឡើងពពុះ​ពេញ​ដោយ​គ្រឿងលាយ​; ព្រះអង្គ​ទ្រង់​ចាក់ចេញ​ពី​ពែងនោះ ហើយ​អស់ទាំង​មនុស្ស​អាក្រក់​នៅលើ​ផែនដី​ត្រូវ​ផឹក គឺ​ផឹកអស់រលីង​រហូតដល់​កករ​វា​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​ព្រះអង្គ​នឹង​ព្រះពិរោធ​ទាស់នឹង​សេចក្ដីអធិស្ឋាន​របស់ ប្រជារាស្ត្រ​ព្រះអង្គ​ដល់ពេលណា​ទៀត​?


ព្រះអង្គ​បាន​យក​ដើមទំពាំងបាយជូរ​ចេញ​ពី​អេហ្ស៊ីប ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ ហើយ​ដាំ​ដើមទំពាំងបាយជូរនោះ​វិញ​។


តើ​ព្រះអង្គ​ក្រេវក្រោធ​នឹង​យើងខ្ញុំ​ជារៀងរហូត​ឬ​? តើ​ព្រះអង្គ​នឹង​បន្លាយ​ព្រះពិរោធ​របស់ព្រះអង្គ​ដល់​គ្រប់ជំនាន់​ឬ​?


ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ ចូរ​ក្រោកឡើង​! អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។


ព្រះយេហូវ៉ា ព្រះអម្ចាស់​របស់អ្នក គឺ​ព្រះ​របស់អ្នក ដែល​កាន់ក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​យក​ពែង​នៃ​សេចក្ដីងេកងោក គឺ​ពែង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់យើង ចេញ​ពី​ដៃ​របស់អ្នក​ហើយ​! អ្នក​នឹង​មិន​ផឹក​ពី​វា​ទៀត​ឡើយ​។


ព្រះអង្គ​បាន​បំពេញ​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យសម្រេច ដែល​ព្រះអង្គ​មានបន្ទូល​ទាស់នឹង​យើងខ្ញុំ និង​ពួក​ចៅហ្វាយ​របស់យើងខ្ញុំ ដែល​គ្រប់គ្រង​លើ​យើងខ្ញុំ ដោយ​នាំ​មហន្តរាយ​ដ៏ធំ​មក​លើ​យើងខ្ញុំ ដ្បិត​នៅក្រោម​មេឃ​ទាំងមូល មិនដែល​មាន​ធ្វើ ដូច​អ្វីដែល​ត្រូវបាន​ធ្វើ​ដល់​យេរូសាឡិម​ឡើយ​។


ក្រុង​ដ៏ធំ​នោះ​ក៏​បែក​ជា​បី​ចំណែក ហើយ​ទីក្រុង​នានា​របស់​ប្រជាជាតិ​ក៏​រលំ​។ ពេលនោះ ព្រះ​បាន​នឹកចាំ​អំពី​បាប៊ីឡូន​ដ៏ធំ ដើម្បី​ប្រទាន​ពែង​ស្រា​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះអង្គ​ដល់​នាង​។


ហើយ​ពោលថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ​ដែល​ដណ្ដប់​ដោយ​ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​ពណ៌ក្រហមឆ្អៅ ហើយ​តុបតែងខ្លួន​ដោយ​មាស ត្បូង​ដ៏មានតម្លៃ និង​គជ់​អើយ‍​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម