Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 79:11 - ព្រះគម្ពីរខ្មែរសាកល

11 សូមឲ្យ​សម្រែកថ្ងូរ​របស់​អ្នកទោស​បាន​មក​នៅចំពោះ​ព្រះអង្គ​ផង​! សូម​សំចៃទុក​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយ​អានុភាព​នៃ​ព្រះពាហុ​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​ឲ្យ​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស បាន​ឮ​ដល់​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ សូម​ការ​ពារ​អ្នក​ដែលមាន​ទោស​ដល់​ស្លាប់ ទាំង​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស ហើយ​ដោយ​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព សូម​រំដោះ​អ្នក​ដែល​មាន​ទោស ដល់​ជីវិត​ទាំង​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​ឲ្យ​ដំងូរ​របស់​ពួក​ឈ្លើយ​បាន​ឮ​មក​ដល់​ទ្រង់ ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ទ្រង់ នោះ​សូម​ជួយ​ទំនុក​បំរុង ដល់​អស់​អ្នក​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស ហើយ​ដោយ​ទ្រង់​មាន​អំណាច សូម​រំដោះ​អ្នក​ដែល​មាន​ទោស ដល់​ជីវិត​ទាំង​នោះ​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 79:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់


ដើម្បីឲ្យ​ពួកគេ​ប្រកាស​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៅ​ស៊ីយ៉ូន ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅ​យេរូសាឡិម


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សណ្ដាប់​មនុស្ស​ខ្វះខាត ហើយ​មិន​មើលងាយ​មនុស្ស​របស់ព្រះអង្គ​ដែលជាអ្នកទោស​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។ សូម​ធ្វើជា​ដើមដៃ​ដល់​យើងខ្ញុំ​រៀងរាល់ព្រឹក សូម​ធ្វើជា​សេចក្ដីសង្គ្រោះ​ដល់​យើងខ្ញុំ​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ផង​!


ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់ ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម