Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:16 - ព្រះគម្ពីរខ្មែរសាកល

16 យើង​បាន​ឮ​ចម្រៀង​ពី​ចុងបំផុត​នៃ​ផែនដី​ថា​៖ “សូមឲ្យ​មាន​សិរីរុងរឿង​ដល់​អង្គ​ដ៏សុចរិតយុត្តិធម៌​!”។ ប៉ុន្តែ​ខ្ញុំ​និយាយថា​៖ “ខ្ញុំ​រលាយ​ហើយ ខ្ញុំ​រលាយ​ហើយ វេទនា​ដល់​ខ្ញុំ​ហើយ​! មនុស្ស​ក្បត់​បាន​ក្បត់ មនុស្ស​ក្បត់​បាន​ក្បត់ពេញទំហឹង​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ​ហើយ​ខ្ញុំ ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​មនុស្ស​ឧបាយ បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យើង​បាន​ឮ​សូរ​ចម្រៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យើង​បាន​ឮ​បទ​ចំរៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យើង​បាន​ឮ​សូរ​ចំរៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​អុលឡោះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!

សូមមើលជំពូក ចម្លង




អេសាយ 24:16
41 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ដូច្នេះ​ថា​: ‘យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍ដទៃ ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី’ ”។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​បាន​ជា​មកុដ​ដ៏ស្រស់ស្អាត ជា​មកុដរាជ្យ​ដ៏រុងរឿង​ដល់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង​ហើយ​! ព្រះអង្គ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​! ព្រះអង្គ​បាន​ពង្រីក​អស់ទាំង​ព្រំដែន​នៃ​ទឹកដី​ហើយ​!


“នៅ​ថ្ងៃ​នោះ សិរីរុងរឿង​របស់​យ៉ាកុប​នឹង​ដុនដាប ហើយ​មាឌ​ធាត់​របស់គេ​នឹង​ត្រឡប់ជាស្គមស្គាំង​វិញ​។


ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។


ដូច្នេះ ព្រះអង្គ​បាន​ប្រទាន​តាម​សំណូម​របស់ពួកគាត់ ប៉ុន្តែ​ព្រះអង្គ​បាន​បញ្ជូន​សេចក្ដីស្គមស្គាំង​ទៅក្នុង​ព្រលឹង​របស់ពួកគាត់​ដែរ​។


ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ព្រះ​នឹង​ប្រទានពរ​យើង​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​កោតខ្លាច​ព្រះអង្គ​!​៕


មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។


ចូរ​សុំ​ពី​យើង នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។


ដូច្នេះ អ្នកដែល​រស់នៅ​ចុងបំផុតនៃផែនដី​នឹង​កោតខ្លាច​ដោយសារតែ​ទីសម្គាល់​របស់ព្រះអង្គ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​តំបន់ថ្ងៃរះ និងថ្ងៃលិច​ស្រែកហ៊ោសប្បាយ​។


ទូលបង្គំ​មើលទៅ​ពួកមនុស្ស​ក្បត់ ទាំង​ស្អប់ខ្ពើម ពីព្រោះ​ពួកគេ​មិន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម