ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:6 - ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​មួយ ដែល​ទមិឡ​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១ ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជន ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជន ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក



អេសាយ 10:6
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែនដី​យូដា​នឹង​ទៅជា​ការភិតភ័យ​ដល់​អេហ្ស៊ីប អស់អ្នក​ដែល​ត្រូវគេ​រំលឹក​អំពី​ដែនដីយូដា​នឹង​ភ័យខ្លាច ដោយព្រោះ​ផែនការ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​គ្រោងទុក​ទាស់នឹង​ពួកគេ​។


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទ្រង់ធ្វើឲ្យ​មាន​ថ្ងៃ​នៃ​ចលាចល ការជាន់ឈ្លី និង​ការច្របូកច្របល់ នៅក្នុង​ជ្រលងភ្នំ​នៃ​និមិត្ត គឺជា​ការ​បំបាក់បំបែក​កំពែង និង​ជា​ការស្រែក​ទៅ​ភ្នំ​។


ផែនដី​បាន​សៅហ្មង​នៅក្រោម​អ្នកដែល​រស់នៅ​លើ​វា ពីព្រោះ​ពួកគេ​បាន​រំលង​ក្រឹត្យវិន័យ បំពាន​បទបញ្ញត្តិ ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។


ដូច្នេះ ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “ដោយព្រោះ​ប្រជាជន​នេះ​បាន​ចូលមកជិត​យើង​ដោយ​មាត់ ហើយ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់ពួកគេ​នៅឆ្ងាយ​ពី​យើង ហើយ​ការ​កោតខ្លាច​របស់ពួកគេ​ចំពោះ​យើង ជា​បទបញ្ញត្តិ​ដែល​មនុស្ស​បង្រៀន


ដ្បិត​មនុស្ស​ឆោតល្ងង់​និយាយ​សេចក្ដីឆោតល្ងង់ ហើយ​ចិត្ត​របស់គេ​ប្រព្រឹត្ត​អំពើទុច្ចរិត គឺ​ដើម្បី​ប្រព្រឹត្ត​អំពើមិនគោរពព្រះ ដើម្បី​ពោល​សេចក្ដីខុសឆ្គង​ទាស់នឹង​ព្រះយេហូវ៉ា និង​ដើម្បី​បង្អត់​ចំណង់អាហារ​របស់​មនុស្ស​អត់ឃ្លាន ហើយ​ទុកឲ្យ​មនុស្ស​ស្រេក​ខ្វះ​ទឹកផឹក​។


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


យើង​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងជើង ហើយ​អ្នកនោះ​ក៏​មក​។ អ្នកនោះ​ស្រែកហៅ​នាម​របស់យើង​ពី​តំបន់ថ្ងៃរះ ហើយ​ជាន់​ពួក​អ្នកដឹកនាំ​ដូច​ជាន់​ភក់ ក៏​ដូចជា​ជាងស្មូន​ជាន់​ដីឥដ្ឋ​។


ពួក​អ្នកសាងសង់​របស់អ្នក​នឹង​ប្រញាប់​មក ពួកដែល​បំផ្លាញ​អ្នក និង​ពួកដែល​កម្ទេច​អ្នក នឹង​ចាកចេញ​ពី​អ្នក​ទៅ​។


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


សូរគ្រហឹម​របស់​ពួកគេ​ដូចជា​សិង្ហញី សូរសម្រែក​របស់ពួកគេ​ដូចជា​សិង្ហស្ទាវ​; ពួកគេ​គ្រហឹម ហើយ​ចាប់​រំពា រួច​យកទៅ ក៏​គ្មានអ្នកណា​ជួយសង្គ្រោះ​បាន​ឡើយ​។


ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។


“យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។


យើង​បាន​ជាន់ឈ្លី​ប្រជាជាតិ​នានា​ដោយ​កំហឹង​របស់យើង យើង​បាន​ធ្វើឲ្យ​ពួកគេ​ស្រវឹង​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង ហើយ​បង្ហូរឈាម​របស់ពួកគេ​ទៅលើ​ដី”។


ព្រះយេហូវ៉ា​នឹង​នាំមក​លើ​អ្នក និង​លើ​ប្រជារាស្ត្រ​របស់អ្នក ព្រមទាំង​លើ​វង្សត្រកូល​របស់​ឪពុក​អ្នក នូវ​គ្រា​ដែល​មិន​ធ្លាប់​កើតមាន​តាំងពី​ថ្ងៃ​ដែល​អេប្រាអិម​បែកចេញ​ពី​យូដា គឺ​ស្ដេច​នៃ​អាស្ស៊ីរី​។


ដ្បិត​មុន​ក្មេង​នេះ​ចេះ​ហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិ​របស់​ដាម៉ាស់ និង​ជ័យភណ្ឌ​របស់​សាម៉ារី​នឹង​ត្រូវគេ​យកទៅ​នៅចំពោះ​ស្ដេច​អាស្ស៊ីរី”។


រួច​វា​នឹង​គំហុក​ទៅក្នុង​យូដា ព្រមទាំង​ជន់លិច ហើយ​ហូរកាត់ ក៏​ឡើង​រហូតដល់​ក​។ អេម៉ាញូអែល​អើយ ស្លាប​ដែល​លាតសន្ធឹង​របស់វា នឹង​បាន​ពេញ​ទទឹង​របស់​ទឹកដី​អ្នក​!”។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។


ពួកគេ​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ដែល​ជាន់ឈ្លី​ក្នុង​ភក់​តាម​ផ្លូវ​ក្នុង​ចម្បាំង​។ ពួកគេ​នឹង​ច្បាំង​ដោយព្រោះ​មាន​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើឲ្យ​ពួកអ្នក​ជិះ​សេះ​អាម៉ាស់មុខ​ផង​។


ពួក​មនុស្សមានពុត​អើយ! អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ត្រូវ​ហើយ ថា​: