អេសាយ 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
6 អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង
សូមមើលជំពូក ចម្លង
6 យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។
សូមមើលជំពូក ចម្លង
6 យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
សូមមើលជំពូក ចម្លង
6 យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។