Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឥឡូវ​នេះ យើង​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា យើង​នឹង​ធ្វើ​អ្វី​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ របស់​យើង​នោះ គឺ​យើង​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ យើង​នឹង​រំលំ​កំផែង​ចេញ នោះ​ចម្ការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចំការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង




អេសាយ 5:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។


មក៍! ចូរឲ្យ​ពួកយើង​ចុះទៅ​បំភាន់​ភាសា​របស់ពួកគេ​នៅ​ទីនោះ ដើម្បីកុំឲ្យ​ពួកគេ​ស្ដាប់​ភាសា​គ្នាទៅវិញទៅមក​បាន​ឡើយ”។


ព្រះអង្គ​បាន​ទម្លាយ​អស់ទាំង​កំពែង​របស់គាត់ ព្រះអង្គ​បាន​ធ្វើឲ្យ​បន្ទាយ​របស់គាត់​ទៅជា​ទីបាក់បែក​។


អស់អ្នក​ដែល​ដើរកាត់​ផ្លូវ​បាន​ប្លន់​គាត់​; គាត់​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួក​អ្នកជិតខាង​របស់ខ្លួន​។


នោះ​មើល៍! មាន​គុម្ពបន្លា​ដុះឡើង​ពាសពេញ ដើមកន្ទេចអាល​ក៏​គ្របដណ្ដប់​ផ្ទៃដី ហើយ​របង​ថ្ម​ក៏​រលំ​ដែរ​។


ពេល​សម្រាប់​កាប់សម្លាប់ និង​ពេល​សម្រាប់​ព្យាបាល​; ពេល​សម្រាប់​រំលំ និង​ពេល​សម្រាប់​សាងសង់​;


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


ដ្បិត​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ស្ថិតនៅ​លើ​ភ្នំ​នេះ រីឯ​ម៉ូអាប់​នឹង​ត្រូវគេ​ជាន់ឈ្លី​នៅកន្លែង​របស់ខ្លួន ដូច​ចំបើង​ដែល​ត្រូវគេ​ជាន់ឈ្លី​ក្នុង​ទឹក​ពី​គំនរលាមក


នោះ​សម្ពន្ធមេត្រី​របស់អ្នករាល់គ្នា​ជាមួយនឹង​សេចក្ដីស្លាប់ នឹង​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ហើយ​កិច្ចព្រមព្រៀង​របស់អ្នករាល់គ្នា​ជាមួយនឹង​ស្ថានមនុស្សស្លាប់ នឹង​មិន​នៅជាប់​ដែរ​។ កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក អ្នករាល់គ្នា​នឹង​ត្រូវបាន​ជាន់ឈ្លី​ដោយ​ការនោះ​។


មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម នឹង​ត្រូវបាន​ជាន់ឈ្លី​នៅក្រោម​ជើង


ពួកស្ត្រី​ឥតខ្វល់ខ្វាយ​អើយ មួយ​ឆ្នាំ​ប៉ុន្មានថ្ងៃទៀត ពួកនាង​នឹង​ភ័យញ័រ ពីព្រោះ​ការប្រមូលផលទំពាំងបាយជូរ​នឹង​អស់ទៅ ការប្រមូលផ្លែឈើ​នឹង​មិន​មកដល់​ឡើយ​។


បន្ទាប់មក ខ្ញុំ​ឮ​អ្នក​វិសុទ្ធ​មួយ​រូប​កំពុងតែ​និយាយ នោះ​មាន​អ្នក​វិសុទ្ធ​មួយរូបទៀត​និយាយ​នឹង​ម្នាក់​ដែល​កំពុង​និយាយ​នោះ​ថា​៖ “តើ​និមិត្ត​អំពី​តង្វាយប្រចាំថ្ងៃ និង​ការបំពាន​ដែល​បង្កការហិនវិនាស ការ​ប្រគល់​ទីវិសុទ្ធ និង​ការជាន់ឈ្លី​ពលបរិវារ​នេះ នៅ​រហូតដល់​ពេលណា​?”។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម