Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:3 - ព្រះគម្ពីរខ្មែរសាកល

3 “យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ នៅ​ជា‌មួយ​យើង​ឡើយ យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កម្ទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន‌ជាតិ​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀក‌បំពាក់​របស់​អញ សំលៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កំទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។

សូមមើលជំពូក ចម្លង




អេសាយ 63:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​នឹង​ចង​កូនលាឈ្មោល​របស់វា​នឹង​ដើមទំពាំងបាយជូរ ក៏​នឹង​ចង​កូន​លាញី​របស់វា​នឹង​ដើមទំពាំងបាយជូរល្អបំផុត​; វា​នឹង​បោក​សម្លៀកបំពាក់​របស់ខ្លួន​ក្នុង​ស្រាទំពាំងបាយជូរ ក៏​នឹង​បោក​អាវវែង​របស់ខ្លួន​ក្នុង​ទឹកទំពាំងបាយជូរ​។


នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទ្រង់ធ្វើឲ្យ​មាន​ថ្ងៃ​នៃ​ចលាចល ការជាន់ឈ្លី និង​ការច្របូកច្របល់ នៅក្នុង​ជ្រលងភ្នំ​នៃ​និមិត្ត គឺជា​ការ​បំបាក់បំបែក​កំពែង និង​ជា​ការស្រែក​ទៅ​ភ្នំ​។


ដ្បិត​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ស្ថិតនៅ​លើ​ភ្នំ​នេះ រីឯ​ម៉ូអាប់​នឹង​ត្រូវគេ​ជាន់ឈ្លី​នៅកន្លែង​របស់ខ្លួន ដូច​ចំបើង​ដែល​ត្រូវគេ​ជាន់ឈ្លី​ក្នុង​ទឹក​ពី​គំនរលាមក


មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម នឹង​ត្រូវបាន​ជាន់ឈ្លី​នៅក្រោម​ជើង


ព្រះអង្គ​បាន​ពាក់​សេចក្ដីសុចរិត​ជា​ក្រោះការពារទ្រូង ក៏​ពាក់​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​លើ​ព្រះសិរ​របស់ព្រះអង្គ ហើយ​គ្រង​ព្រះពស្ត្រ​នៃ​សេចក្ដីសងសឹក​ជា​សម្លៀកបំពាក់ ព្រមទាំង​ដណ្ដប់​អង្គទ្រង់​ដោយ​ព្រះហឫទ័យឆេះឆួល​ជា​ព្រះភូសា​។


យើង​បាន​ជាន់ឈ្លី​ប្រជាជាតិ​នានា​ដោយ​កំហឹង​របស់យើង យើង​បាន​ធ្វើឲ្យ​ពួកគេ​ស្រវឹង​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង ហើយ​បង្ហូរឈាម​របស់ពួកគេ​ទៅលើ​ដី”។


ពួកគេ​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ដែល​ជាន់ឈ្លី​ក្នុង​ភក់​តាម​ផ្លូវ​ក្នុង​ចម្បាំង​។ ពួកគេ​នឹង​ច្បាំង​ដោយព្រោះ​មាន​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើឲ្យ​ពួកអ្នក​ជិះ​សេះ​អាម៉ាស់មុខ​ផង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​ចាត់វិធានការ អ្នករាល់គ្នា​នឹង​ជាន់ឈ្លី​មនុស្ស​អាក្រក់​។ ជាការពិត ពួកគេ​នឹង​ទៅជា​ផេះ​នៅក្រោម​បាតជើង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម