Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:29 - ព្រះគម្ពីរខ្មែរសាកល

29 សូរគ្រហឹម​របស់​ពួកគេ​ដូចជា​សិង្ហញី សូរសម្រែក​របស់ពួកគេ​ដូចជា​សិង្ហស្ទាវ​; ពួកគេ​គ្រហឹម ហើយ​ចាប់​រំពា រួច​យកទៅ ក៏​គ្មានអ្នកណា​ជួយសង្គ្រោះ​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 សូរ​សន្ធឹក​របស់​ពួក​នោះ នឹង​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 សំរែក​របស់​គេ​ប្រៀប​បាន​នឹង​សំរែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 5:29
20 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ជា​កូន​សិង្ហ​; កូន​អើយ ឯង​បាន​ឡើងមក​ពី​ស៊ីរំពា​។ វា​លុតចុះ វា​ក្រាប​ដូច​សិង្ហឈ្មោល និង​ដូច​សិង្ហញី​; តើ​នរណា​ហ៊ាន​ដាស់​វា​ឡើង​?


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា​៖ “ដូចដែល​សិង្ហ ឬ​សិង្ហស្ទាវ​គ្រហឹម​ពីលើ​រំពា​របស់វា ហើយ​ទោះបីជា​គេ​ហៅ​ក្រុម​អ្នកគង្វាល​មក​ទាស់នឹង​វា​ក៏ដោយ ក៏​វា​មិន​ស្រយុតចិត្ត​ដោយ​សំឡេង​របស់ពួកគេ ក៏​មិន​រួញរា​ដោយ​សម្រែក​របស់ពួកគេ​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​យាង​ចុះមក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន និង​លើ​ទីទួល​នៃ​ភ្នំនោះ​យ៉ាងនោះដែរ​។


គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។


ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


ពួក​អ្នកដែល​បាន​ធ្វើការនឿយហត់​ជាមួយអ្នក និង​ពួកអ្នកដែល​បាន​ធ្វើជំនួញ​ជាមួយ​អ្នក​តាំងពី​យុវវ័យ​របស់អ្នក ក៏​នឹង​បានជា​យ៉ាងនោះ​ដល់​អ្នក​ដែរ​; ពួកគេ​នឹង​ដើរសាត់អណ្ដែត​តាម​ផ្លូវ​របស់ពួកគេ​រៀងៗខ្លួន គ្មានអ្នកណា​សង្គ្រោះ​អ្នក​ឡើយ”៕


មាន​សំឡេង​ទ្រហោយំ​របស់​ពួក​អ្នកគង្វាល ពីព្រោះ​ភាពរុងរឿង​របស់ពួកគេ​ត្រូវបាន​បំផ្លាញ​ហើយ​! មាន​សំឡេង​គ្រហឹម​របស់​សិង្ហស្ទាវ ពីព្រោះ​គុម្ពោត​នៃ​ទន្លេយ័រដាន់​ត្រូវបាន​បំផ្លាញ​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម