Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:5 - ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទ្រង់ធ្វើឲ្យ​មាន​ថ្ងៃ​នៃ​ចលាចល ការជាន់ឈ្លី និង​ការច្របូកច្របល់ នៅក្នុង​ជ្រលងភ្នំ​នៃ​និមិត្ត គឺជា​ការ​បំបាក់បំបែក​កំពែង និង​ជា​ការស្រែក​ទៅ​ភ្នំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​នេះ​ជា​ថ្ងៃ​ចលា‌ចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​និមិត្ត គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​ថ្ងៃ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល បរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​នេះ​ជា​ថ្ងៃ​ចលាចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល បរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។

សូមមើលជំពូក ចម្លង




អេសាយ 22:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


នេះជា​ទំនាយ​ស្ដីអំពី​ជ្រលងភ្នំ​នៃ​និមិត្ត​: តើ​មានរឿង​អ្វី​កើតឡើង​ដល់​អ្នក បានជា​អ្នក​ទាំងអស់គ្នា​ឡើងទៅ​លើ​ដំបូលផ្ទះ​ដូច្នេះ​?


ដ្បិត​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ស្ថិតនៅ​លើ​ភ្នំ​នេះ រីឯ​ម៉ូអាប់​នឹង​ត្រូវគេ​ជាន់ឈ្លី​នៅកន្លែង​របស់ខ្លួន ដូច​ចំបើង​ដែល​ត្រូវគេ​ជាន់ឈ្លី​ក្នុង​ទឹក​ពី​គំនរលាមក


ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “ហេសេគា​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ទុក្ខវេទនា ការដាក់ទោស និង​ភាពអាម៉ាស់​។ កូន​គ្រប់ខែ​ហើយ ប៉ុន្តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ​។


ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។


“យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។


យើង​បាន​ជាន់ឈ្លី​ប្រជាជាតិ​នានា​ដោយ​កំហឹង​របស់យើង យើង​បាន​ធ្វើឲ្យ​ពួកគេ​ស្រវឹង​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង ហើយ​បង្ហូរឈាម​របស់ពួកគេ​ទៅលើ​ដី”។


ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ


ពេលនោះ គេ​នឹង​ចាប់ផ្ដើមនិយាយ​នឹង​ភ្នំ​ថា​: ‘រលំ​លើ​យើង​មក​!’ ហើយ​និយាយ​នឹង​ទីទួល​ថា​: ‘គ្រប​លើ​យើង​មក​!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម