Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:7 - ព្រះគម្ពីរខ្មែរសាកល

7 ប៉ុន្តែ​ពួកគេ​មិន​មានបំណង​ដូច្នោះ​ទេ ហើយ​ចិត្ត​ពួកគេ​ក៏​មិន​គិតគូរ​ដូច្នោះ​ដែរ គឺ​ក្នុង​ចិត្ត​ពួកគេ​មានតែ​ការបំផ្លាញ និង​ការកាត់ចេញ​នូវ​ប្រជាជាតិ​មិន​តិច​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កម្ទេច និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ប៉ុន្តែគេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង




អេសាយ 10:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


ដ្បិត​ពួកគេ​ពោលថា​: ‘តើ​មេដឹកនាំ​របស់យើង មិនមែន​សុទ្ធតែ​ជា​ស្ដេច​ទេ​ឬ​?


មើល៍! ទឹកដី​របស់​ជនជាតិខាល់ដេ​! ប្រជាជន​នៃ​ទឹកដីនោះ​លែង​មាន​ទៀត​ហើយ​។ ជនជាតិអាស្ស៊ីរី​បាន​កំណត់​ទឹកដីនោះ​សម្រាប់​សត្វព្រៃនៅទីរហោស្ថាន​; ពួកគេ​បាន​ដំឡើង​ប៉ម​របស់ខ្លួន ហើយ​កម្ទេច​បន្ទាយ​របស់ទឹកដីនោះ ព្រមទាំង​ធ្វើឲ្យ​ទឹកដីនោះ​ទៅជា​ទីបាក់បែក​ផង​។


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!


នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម