Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:17 - ព្រះគម្ពីរខ្មែរសាកល

17 ពួក​អ្នកសាងសង់​របស់អ្នក​នឹង​ប្រញាប់​មក ពួកដែល​បំផ្លាញ​អ្នក និង​ពួកដែល​កម្ទេច​អ្នក នឹង​ចាកចេញ​ពី​អ្នក​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​អ្នក​សង់​អ្នក​ឡើង​នឹង​ប្រញាប់​ប្រញាល់​ធ្វើ ពួក​បំផ្លាញ និង​ពួក​បង្ហិន​បង្ហោច​អ្នក គេ​នឹង​ចាក​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កំទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។

សូមមើលជំពូក ចម្លង




អេសាយ 49:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅ​ទីនោះ ពួកអ្នកដែល​ចាប់​យើង​ជាឈ្លើយសឹក​បាន​ទាមទារ​បទចម្រៀង​ពី​យើង ហើយ​ពួក​អ្នកដែលធ្វើទុក្ខ​យើង​បាន​ទាមទារ​ការកម្សាន្ត​ពីយើង ដោយនិយាយថា​៖ “ចូរ​ច្រៀង​ចម្រៀង​នៃ​ស៊ីយ៉ូន​មួយ​បទ​ឲ្យ​យើង​មក៍​!”។


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


ព្រះយេហូវ៉ា​អើយ ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​បំផ្លាញ​អស់ទាំង​នគរ និង​ទឹកដី​របស់គេ​ប្រាកដមែន


ដ្បិត​ទីបាក់បែក និង​ទីស្ងាត់ជ្រងំ ព្រមទាំង​ទឹកដី​ខូចបង់​របស់អ្នក ឥឡូវនេះ​ពិតជា​ចង្អៀត​ណាស់​សម្រាប់​រស់នៅ ហើយ​ពួកអ្នកដែល​លេប​អ្នក​នឹង​នៅឆ្ងាយ​ពីអ្នក​។


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។


ដ្បិត​ដូចដែល​មនុស្សកំលោះ​រៀបការ​ជាមួយ​ស្រីក្រមុំ​យ៉ាងណា កូនប្រុស​ៗ​របស់អ្នក​នឹង​រៀបការ​ជាមួយ​អ្នក​យ៉ាងនោះដែរ ហើយ​ដូចដែល​កូនកំលោះ​មាន​សេចក្ដីរីករាយ​ចំពោះ​កូនក្រមុំ​យ៉ាងណា ព្រះ​របស់អ្នក​នឹង​រីករាយ​ចំពោះ​អ្នក​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម