Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:17 - ព្រះគម្ពីរខ្មែរសាកល

17 ដែនដី​យូដា​នឹង​ទៅជា​ការភិតភ័យ​ដល់​អេហ្ស៊ីប អស់អ្នក​ដែល​ត្រូវគេ​រំលឹក​អំពី​ដែនដីយូដា​នឹង​ភ័យខ្លាច ដោយព្រោះ​ផែនការ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​គ្រោងទុក​ទាស់នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​សម្រេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ញាប់‌ញ័រ​ជា​ខ្លាំង ពេល​ណា​រំឭក​ពី​ស្រុក​យូដា គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ញាប់‌ញ័រ​ជា​ខ្លាំង ពេល​ណា​រំលឹក​ពី​ស្រុក​យូដា គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។

សូមមើលជំពូក ចម្លង




អេសាយ 19:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម