សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
អេភេសូរ 1:13 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះគ្រីស្ទ អ្នករាល់គ្នាក៏ឮព្រះបន្ទូលនៃសេចក្ដីពិតដែរ ជាដំណឹងល្អដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ហើយនៅពេលជឿលើព្រះគ្រីស្ទ អ្នករាល់គ្នាក៏ត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្ដីសន្យា។ Khmer Christian Bible នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា ហើយនៅក្នុងព្រះអង្គ ពេលអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នាក៏ទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធតាមសេចក្ដីសន្យាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា អាល់គីតាប ដោយរួមក្នុងអាល់ម៉ាហ្សៀស បងប្អូនបានស្ដាប់បន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអាល់ម៉ាហ្សៀសបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីរសអុលឡោះដ៏វិសុទ្ធ តាមបន្ទូលសន្យានៃអុលឡោះដែរ។ |
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
ហើយមើល៍! ខ្ញុំនឹងបញ្ជូនអ្វីដែលព្រះបិតារបស់ខ្ញុំបានសន្យាមកដល់អ្នករាល់គ្នា។ យ៉ាងណាមិញ ចូរអ្នករាល់គ្នាស្នាក់នៅទីក្រុងរហូតដល់អ្នករាល់គ្នាត្រូវបានបំពាក់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់ចុះ”។
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖“កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ
“បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើងហើយ។
ព្រះអង្គត្រូវបានលើកឡើងទៅខាងស្ដាំព្រះ ហើយទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា រួចព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធនេះមក ដូចដែលអ្នករាល់គ្នាកំពុងតែឃើញ និងឮដែរ។
ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
ព្រះអង្គបានបោះត្រាលើយើង ព្រមទាំងប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជាថ្លៃកក់។
ក្នុងព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្ដារបស់ព្រះ តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិត ដែលនៅដៃស្ដាំ និងដៃឆ្វេង;
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
ចូរខំប្រឹងបង្ហាញខ្លួនអ្នកដល់ព្រះ ថាជាមនុស្សដែលជាប់ការពិសោធ ជាអ្នកធ្វើការដែលគ្មានអ្វីត្រូវអៀនខ្មាស ដែលបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
ព្រមទាំងដឹងថា អ្នកបានស្គាល់ព្រះគម្ពីរដ៏វិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ព្រះគម្ពីរអាចធ្វើឲ្យអ្នកមានប្រាជ្ញា ដែលនាំទៅដល់សេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
តើយើងនឹងគេចផុតយ៉ាងដូចម្ដេចបាន ប្រសិនបើយើងធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះដ៏ធំយ៉ាងនេះ? សេចក្ដីសង្គ្រោះនេះត្រូវបានប្រកាសតាមរយៈព្រះអម្ចាស់ជាមុន រួចមកត្រូវបានបញ្ជាក់ដល់យើងតាមរយៈពួកអ្នកដែលបានឮ។
ព្រះអង្គបានបង្កើតយើងរាល់គ្នាតាមបំណងព្រះហឫទ័យ ដោយព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងមួយក្នុងចំណោមអ្វីៗដែលព្រះអង្គបាននិម្មិតបង្កើត។
ដោយហេតុនេះ ចូរដោះចោលគ្រប់ទាំងភាពស្មោកគ្រោក និងគំនិតព្យាបាទដ៏សម្បូរហូរហៀរ ហើយទទួលយកដោយសុភាពរាបសានូវព្រះបន្ទូលដែលត្រូវបានដាំក្នុងអ្នករាល់គ្នា ជាព្រះបន្ទូលដែលអាចសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតឡើងមកពីទិសខាងកើត ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មរស់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតសួគ៌ទាំងបួនរូបដែលត្រូវបានប្រទានឲ្យធ្វើទុក្ខផែនដី និងសមុទ្រនោះ