អេភេសូរ 1:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដោយរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 នៅក្នុងព្រះគ្រីស្ទ អ្នករាល់គ្នាក៏ឮព្រះបន្ទូលនៃសេចក្ដីពិតដែរ ជាដំណឹងល្អដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ហើយនៅពេលជឿលើព្រះគ្រីស្ទ អ្នករាល់គ្នាក៏ត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្ដីសន្យា។ សូមមើលជំពូកKhmer Christian Bible13 នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា ហើយនៅក្នុងព្រះអង្គ ពេលអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នាក៏ទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធតាមសេចក្ដីសន្យាដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា សូមមើលជំពូកអាល់គីតាប13 ដោយរួមក្នុងអាល់ម៉ាហ្សៀស បងប្អូនបានស្ដាប់បន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអាល់ម៉ាហ្សៀសបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីរសអុលឡោះដ៏វិសុទ្ធ តាមបន្ទូលសន្យានៃអុលឡោះដែរ។ សូមមើលជំពូក |
ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា: «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរព ព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញ ឲ្យផុតពីអំពើទុច្ចរិត» ។