Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:4 - ព្រះគម្ពីរខ្មែរសាកល

4 ពេល​គង់នៅជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​ថា​៖“កុំ​ចាកចេញ​ពី​យេរូសាឡិម​ឡើយ ផ្ទុយទៅវិញ ចូរ​រង់ចាំ​សេចក្ដីសន្យា​របស់​ព្រះ​បិតា ដែល​អ្នករាល់គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 កាល​កំពុង​បរិភោគ​ជាមួយ​គ្នា​ ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ថា៖​ «ចូរ​កុំ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ​ គឺ​ត្រូវ​រង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​កំពុង​គង់​នៅ​ជា‌មួយ​ពួកគេ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ គឺ​ត្រូវ​រង់​ចាំ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌វរបិតា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​សាវ័ក ព្រះអង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះវរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​អ៊ីសា​កំពុង​ពិសា​អាហារ​ជា​មួយ​ក្រុម​សាវ័ក អ៊ីសា​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​រស‌អុលឡោះ តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ជា​បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា

សូមមើលជំពូក ចម្លង




កិច្ចការ 1:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​បិតា​របស់អ្នករាល់គ្នា​វិញ ដែល​មានបន្ទូល​តាមរយៈ​អ្នករាល់គ្នា​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!”។


ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នូវ​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង”។


ហើយ​មើល៍! ខ្ញុំ​នឹង​បញ្ជូន​អ្វី​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​សន្យា​មក​ដល់​អ្នករាល់គ្នា​។ យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ស្នាក់នៅ​ទីក្រុងរហូតដល់​អ្នករាល់គ្នា​ត្រូវបាន​បំពាក់​ដោយ​ព្រះចេស្ដា​ពី​ស្ថានដ៏ខ្ពស់​ចុះ”។


ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។


“នៅពេល​ព្រះជំនួយ​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ​បិតា​ឲ្យមក​អ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​ចេញមក​ពី​ព្រះ​បិតា​បាន​យាង​មក ព្រះអង្គ​នឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ


នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!


ព្រះអង្គ​មានបន្ទូល​សេចក្ដីនេះ អំពី​ព្រះវិញ្ញាណ​ដែល​អ្នក​ជឿលើ​ព្រះអង្គ​រៀបនឹង​ទទួល​។ ពេលនោះ ព្រះវិញ្ញាណ​មិនទាន់​យាង​មក​ទេ ពីព្រោះ​ព្រះយេស៊ូវ​មិនទាន់​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​នៅឡើយ​។


មិនមែន​ដល់​មនុស្ស​ទាំងអស់​ទេ តែ​ដល់​ពួក​សាក្សី​ដែល​ជ្រើសរើសទុកមុន​ដោយ​ព្រះ​វិញ គឺ​យើង​ដែល​ហូបជាមួយ​ព្រះអង្គ និង​ផឹកជាមួយ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


ព្រះអង្គ​ត្រូវបាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះ ហើយ​ទទួល​សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ពី​ព្រះ​បិតា រួច​ព្រះអង្គ​ក៏​ចាក់បង្ហូរ​ព្រះវិញ្ញាណដ៏វិសុទ្ធនេះ​មក ដូចដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ និង​ឮ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម