Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 1:13 - អាល់គីតាប

13 ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្ដាប់​បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អាល់ម៉ា‌ហ្សៀស​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នៅក្នុង​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ឮ​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែរ ជា​ដំណឹងល្អ​ដែល​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា ហើយ​នៅពេល​ជឿ​លើ​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​នៃ​សេចក្ដីសន្យា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត ជា​ដំណឹង​ល្អ​ពី​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ‌អង្គ បាន​ទទួល​ការ​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាម​សេចក្តី​សន្យា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បងប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត​បងប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា

សូមមើលជំពូក ចម្លង




អេភេសូរ 1:13
38 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ប្រាស‌ចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ខ្ញុំ​សង្ឃឹម​លើ​វិន័យ​របស់​ទ្រង់។


អុលឡោះ​មាន​បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។


សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អ​ៗ​ទៅ​កូន ចុះ​ចំណង់​បើ​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉ក តើ​ទ្រង់​នឹង​ប្រទាន​រស‌អុលឡោះ​ដ៏‌បិរសុទ្ធ ឲ្យ​អស់​អ្នក​ដែល​សូម​ពី​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត»។


ខ្ញុំ​នឹង​សូម​ឲ្យ​រស‌អុលឡោះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​អុលឡោះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច»។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ប៉ុន្ដែ ម្ចាស់​ដ៏​ជួយ​ការ‌ពារ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ជា​បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។


រីឯ​ម្ចាស់​ដ៏​ជួយ​ការ‌ពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​អុលឡោះ​ជា​បិតា​ឲ្យ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​រស‌អុលឡោះ​ដែល​សំដែង​សេចក្ដី​ពិត​ចេញ​ពី​អុលឡោះ​មក។ កាល​ណា​រស‌អុលឡោះ​មក​ដល់ ទ្រង់​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ


អ្នក​ណា​ដែល​ទទួល​សក្ខី‌ភាព​របស់​គាត់​បាន​បញ្ជាក់​ថា អុលឡោះ​បាន​សំដែង​សេចក្ដី​ពិត​មែន។


កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រា​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រា​មនុស្ស​នេះ​ហើយ ដែល​អុលឡោះ​ជា​បិតា​បាន​ដៅ​សញ្ញា​សំគាល់»។


ពេល​អ៊ីសា​កំពុង​ពិសា​អាហារ​ជា​មួយ​ក្រុម​សាវ័ក អ៊ីសា​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​រស‌អុលឡោះ តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ជា​បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា


បង​ប្អូន​ជា​ពូជ‌ពង្ស​អ៊ីព្រហ៊ីម និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​អើយ! ទ្រង់​បាន​ចាត់​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង​ដោយ​អំណាចរបស់​ទ្រង់។ អ៊ីសា​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ពី​អុលឡោះ​ជា​បិតា តាម​បន្ទូល​សន្យា​ហើយ​ចាក់​បង្ហូរ​រស‌អុលឡោះ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។


ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។


គាត់​បាន​ទទួល​ពិធី​ខតាន់​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​គាត់​មាន​កាល​ពី​មិន​ទាន់​ខតាន់​នៅ​ឡើយ។ ដូច្នេះ គាត់​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​ខតាន់​តែ​មាន​ជំនឿ ហើយ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត។


សូម​អរ​គុណ​អុលឡោះ​! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល


ហើយ​អុលឡោះ​ក៏​បាន​ដៅ​សញ្ញា​សំគាល់​របស់​ទ្រង់​លើ​យើង និង​ប្រទាន​រស‌អុលឡោះ​មក​បញ្ចាំ​ចិត្ដ​យើង​ផង​ដែរ។


ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​អំណាច​របស់​អុលឡោះ។ យើង​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការ‌ពារ


ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ពរ​ដែល​អ៊ីព្រហ៊ីម​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ ហើយ​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​អុលឡោះ​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។


ប្រសិន​បើ​បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា ហើយ​ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​គាត់ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​គាត់​មែន


កុំ​ធ្វើ​ឲ្យ​រស​របស់​អុលឡោះ​ដ៏‌វិសុទ្ធ​ព្រួយ​ចិត្ត​សោះ​ឡើយ ដ្បិត​ទ្រង់​បាន​ដៅ​សញ្ញា​សំគាល់​មក​លើ​បង​ប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​អ៊ីសា​នឹង​មក​លោះ​យើង។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​បន្ទូល​របស់​អុលឡោះ តាម​ពិត​ជា​បន្ទូល​របស់​ទ្រង់​មែន ហើយ​បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។


ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។


ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​អុលឡោះ​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សំគាល់​ថាៈ «អុលឡោះ‌ជាអម្ចាស់​ស្គាល់​កូន​ចៅ​របស់​ទ្រង់» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​នាម​អុលឡោះ‌ជាអម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ​ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»។


អ្នក​ស្គាល់​គីតាប​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​គីតាប​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់​គុណ​របស់​ទ្រង់ ជា​គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់


ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន​បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម អ៊ីសា‌ជាអម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់ ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។


អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។


ហេតុ​នេះ បង​ប្អូន​ត្រូវ​លះ‌បង់​ចិត្ដ​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ដ​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ដ​ស្លូត‌បូត ទទួល​បន្ទូល​ដែល​អុលឡោះ​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។


ពី​ដើម​បង​ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ​ទេ តែ​ឥឡូវ​នេះ​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ ពី​ដើម បង​ប្អូន​ពុំ​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ទេ តែ​ឥឡូវ​នេះបង​ប្អូន​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ហើយ។


បន្ទាប់​មក ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ផង។ ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែនដី និង​សមុទ្រ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម