អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។
ហេព្រើរ 7:25 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។ Khmer Christian Bible ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។ អាល់គីតាប ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។ |
អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។
គេនឹងនិយាយអំពីយើងថា: ‘សេចក្ដីសុចរិតយុត្តិធម៌ និងព្រះចេស្ដា មានតែនៅក្នុងព្រះយេហូវ៉ាប៉ុណ្ណោះ!’”។ គេនឹងមកឯព្រះអង្គ ហើយអស់អ្នកដែលបានក្ដៅក្រហាយនឹងព្រះអង្គ នឹងអាម៉ាស់មុខ។
ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។ គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕
ព្រះអង្គទតឃើញថា គ្មានអ្នកណាម្នាក់ឡើយ ព្រះអង្គទ្រង់នឹកឆ្ងល់ថា គ្មានអ្នកណាអង្វរជំនួស ដូច្នេះព្រះពាហុរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះដល់ព្រះអង្គ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គក៏ទ្រទ្រង់ព្រះអង្គ។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។
បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន!
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
កាលទ្រង់យាងចូលទៅជិតរូងនោះ ទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងសោកសៅ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ដានីយ៉ែលអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់អ្នក ដែលអ្នកគោរពបម្រើជានិច្ចនោះ បានរំដោះអ្នកពីតោបានឬទេ?”។
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះបិតាទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈព្រះបុត្រា។
ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
នៅក្នុងព្រះគ្រីស្ទ និងតាមរយៈជំនឿលើព្រះអង្គ យើងមានផ្លូវចូលទៅឯព្រះ ដោយភាពក្លាហាន ទាំងទុកចិត្ត។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕
ជាការពិតមានព្រះតែមួយអង្គគត់ មានអ្នកកណ្ដាលតែមួយគត់រវាងព្រះ និងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវដែលជាមនុស្ស;
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។
ដោយសារព្រះអង្គផ្ទាល់បានរងទុក្ខក្នុងការល្បងល ដូច្នេះព្រះអង្គអាចជួយអ្នកដែលត្រូវបានល្បងលដែរ៕
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
ដោយធ្វើជាបូជាចារ្យមិនមែនស្របតាមក្រឹត្យវិន័យនៃបទបញ្ជាខាងសាច់ឈាមនោះទេ គឺស្របតាមអំណាចនៃជីវិតដែលមិនអាចបំផ្លាញបាន
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។
ប៉ុន្តែដោយព្រោះព្រះយេស៊ូវគង់នៅជារៀងរហូត ដូច្នេះព្រះអង្គមានមុខងារជាបូជាចារ្យនៅជាប់រហូត។
ក្នុងករណីនេះ មនុស្សដែលរមែងតែងតែស្លាប់ជាអ្នកយកតង្វាយមួយភាគដប់ រីឯក្នុងករណីនោះវិញ ទ្រង់ត្រូវបានធ្វើបន្ទាល់ថាមានព្រះជន្មរស់។
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីវិសុទ្ធដែលធ្វើដោយដៃមនុស្ស ដែលជារូបតំណាងនៃរបស់ពិតនោះទេ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានសួគ៌ផ្ទាល់ ដើម្បីលេចមកនៅមុខព្រះជំនួសយើង នៅពេលឥឡូវនេះ។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ