ដោយសារអ្នករាល់គ្នាធ្វើព្រងើយនឹងអស់ទាំងដំបូន្មានរបស់ខ្ញុំ ហើយមិនព្រមទទួលពាក្យស្ដីប្រដៅរបស់ខ្ញុំ
សុភាសិត 8:14 - ព្រះគម្ពីរខ្មែរសាកល ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានប្រាជ្ញា និងយោបល់ ខ្ញុំផ្ដល់តម្រិះ និងកម្លាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការជួយគំនិតជារបស់ផងអញ ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង អញជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ អាល់គីតាប ខ្ញុំមានប្រាជ្ញា និងយោបល់ ខ្ញុំផ្ដល់តម្រិះ និងកម្លាំង |
ដោយសារអ្នករាល់គ្នាធ្វើព្រងើយនឹងអស់ទាំងដំបូន្មានរបស់ខ្ញុំ ហើយមិនព្រមទទួលពាក្យស្ដីប្រដៅរបស់ខ្ញុំ
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
កូនរបស់ខ្ញុំអើយ ចូររក្សាប្រាជ្ញាត្រឹមត្រូវ និងសមត្ថភាពពិចារណា កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ!
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។
នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕
តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា? តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់ ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌ ក៏បង្រៀនព្រះអង្គនូវចំណេះដឹង ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង?
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
ប៉ុន្តែចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ គឺទាំងជនជាតិយូដា និងជនជាតិក្រិក ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ