Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:13 - ព្រះគម្ពីរខ្មែរសាកល

13 ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​ការ​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អា‌ក្រក់ និង​មាត់​ពោល​ពាក្យ​វៀច នោះ​យើង​ក៏​ស្អប់​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ការ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​សេចក្ដី​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​មិន​ដាក់​សេចក្ដីចង្រៃ​អ្វីមួយ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។ ទូលបង្គំ​ស្អប់​ទង្វើ​របស់​អ្នកដែលបែរចេញ​; ទង្វើទាំងនោះ​មិន​នៅជាប់​នឹង​ទូលបង្គំ​ឡើយ​។


ដោយសារតែ​ច្បាប់តម្រា​របស់ព្រះអង្គ ទូលបង្គំ​មានការយល់ច្បាស់ ហេតុនេះហើយបានជា​ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ដោយហេតុនេះ ទូលបង្គំ​រាប់​អស់ទាំង​ច្បាប់តម្រា​ថាត្រឹមត្រូវ​គ្រប់ជំពូក​; ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ថ្វីត្បិតតែ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់បំផុត​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ទត​មើល​មនុស្ស​តូចទាប​; រីឯ​មនុស្សដែល​លើកខ្លួនឡើង ព្រះអង្គ​ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ​។


អ្នកដែល​ស្រឡាញ់​ព្រះយេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​! ព្រះអង្គ​ទ្រង់​រក្សា​ព្រលឹង​នៃ​វិសុទ្ធជន​របស់ព្រះអង្គ ព្រះអង្គ​នឹង​រំដោះ​ពួកគេ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​។


មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។


ផ្លូវ​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ស្រឡាញ់​អ្នកដែល​ដេញតាម​សេចក្ដីសុចរិតយុត្តិធម៌​។


មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។


អស់អ្នក​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា អ្នកនោះ​ពិតជា​មិន​រួចទោស​ឡើយ​។


អំពើទុច្ចរិត​ត្រូវបាន​លុបលាង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់ ហើយ​មនុស្ស​បាន​បែរចេញ​ពី​សេចក្ដី​អាក្រក់ ដោយ​ការកោតខ្លាច​ព្រះយេហូវ៉ា​។


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


ចូរ​យក​សេចក្ដីវៀចវេរ​ចេញ​ពី​មាត់​អ្នក ហើយ​ដាក់​សេចក្ដីខូច​នៃ​បបូរមាត់​ឲ្យឆ្ងាយ​ពី​អ្នក​។


មនុស្ស​អប្រិយ គឺ​មនុស្ស​ទុច្ចរិត ដើរចុះឡើង​ដោយ​មាត់​វៀចវេរ


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


កុំឲ្យ​អ្នកណា​គិតគូរ​ការអាក្រក់​ក្នុងចិត្ត​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន​ឡើយ ក៏​កុំឲ្យ​ចូលចិត្ត​ការស្បថ​ដោយ​កុហក​ដែរ ដ្បិត​ការទាំងអស់​នេះ​ហើយ ដែល​យើង​ស្អប់’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


សេចក្ដីស្រឡាញ់​ត្រូវតែ​ឥតពុតត្បុត​។ ចូរ​ស្អប់ខ្ពើម​អ្វី​ដែល​អាក្រក់ ចូរ​កាន់ខ្ជាប់​អ្វី​ដែល​ល្អ​។


ព្រមទាំង​ចៀសវាង​ពី​ការ​អាក្រក់​គ្រប់​ទ្រង់ទ្រាយ​ផង​។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម