Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 3:21 - ព្រះគម្ពីរខ្មែរសាកល

21 កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ប្រាជ្ញាត្រឹមត្រូវ និង​សមត្ថភាពពិចារណា កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ​ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ នឹង​គំនិត​វាង‌វៃ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះ‌គិត​ពិចារណា​ជា‌និច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ

សូមមើលជំពូក ចម្លង




សុភា‌សិត 3:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ដើម្បី​ផ្ដល់​សេចក្ដីឆ្លាតវៃ​ដល់​មនុស្សខ្វះចំណេះដឹង ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​សមត្ថភាពពិចារណា​ដល់​យុវជន​ផងដែរ​។


អ្នកដែល​ផ្ដាច់ខ្លួនចេញពីគេ គឺ​ស្វែងរក​តែ​ចំណង់​របស់ខ្លួន ហើយ​ប្រឆាំង​នឹង​ប្រាជ្ញាត្រឹមត្រូវ​គ្រប់យ៉ាង​។


អ្នកដែល​ទទួលបាន​វិចារណញ្ញាណ ស្រឡាញ់​ព្រលឹង​របស់ខ្លួន អ្នកដែល​រក្សា​ការយល់ដឹង រកឃើញ​សេចក្ដី​ល្អ​។


ព្រះអង្គ​ប្រមូល​ប្រាជ្ញាត្រឹមត្រូវ​ទុក​សម្រាប់​មនុស្ស​ទៀងត្រង់ ព្រះអង្គជា​ខែល​ដល់​អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍


កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ ចូរ​រក្សា​វា​ទុក​ក្នុង​ចិត្ត​អ្នក​;


កុំ​បោះបង់ចោល​ប្រាជ្ញា​ឡើយ នោះ​នាង​នឹង​រក្សា​កូន​; ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​នាង​នឹង​ការពារ​កូន​។


ដើម្បីឲ្យ​អ្នក​បាន​រក្សា​សមត្ថភាពពិចារណា និង​ឲ្យ​បបូរមាត់​របស់អ្នក​បាន​ការពារ​ចំណេះដឹង​។


ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​; ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។


ចូរឲ្យ​អ្វីដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ចុះ​។ ប្រសិនបើ​អ្វីដែល​អ្នករាល់គ្នា​បាន‍ឮ​តាំងពី​ដំបូង​បាន​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ហើយ នោះ​អ្នករាល់គ្នា​ក៏​នឹង​ស្ថិតនៅ​ក្នុង​ព្រះបុត្រា និង​ក្នុង​ព្រះ​បិតា​ដែរ។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម