Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:5 - ព្រះគម្ពីរខ្មែរសាកល

5 មនុស្ស​មានប្រាជ្ញា​មាន​ភាពរឹងមាំ ហើយ​មនុស្ស​មាន​ចំណេះដឹង​ចម្រើន​កម្លាំង​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មនុស្ស​មាន​ប្រាជ្ញា​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ដែល​មាន​តម្រិះ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដើរទៅ​ដោយ​មាន​កម្លាំង​ថែមលើ​កម្លាំង គេម្នាក់ៗ​នឹង​លេចមក​នៅចំពោះ​ព្រះ​នៅ​ស៊ីយ៉ូន​។


មាគ៌ា​របស់​ព្រះយេហូវ៉ា​ជា​បន្ទាយ​ដល់​មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែ​ជា​សេចក្ដីហិនវិនាស​ដល់​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។


មនុស្ស​មានប្រាជ្ញា​ឡើងទៅ​ទីក្រុង​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​រំលំ​ទីទុកចិត្ត​ដ៏រឹងមាំ​របស់ទីក្រុងនោះ​។


ដ្បិត​អ្នក​នឹង​ធ្វើសង្គ្រាម​បាន​ដោយសារតែ​ការណែនាំ ហើយ​មាន​ជ័យជម្នះ​ដោយសារ​មាន​ទីប្រឹក្សា​ច្រើន​។


ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​; ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។


ប្រាជ្ញា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា មានកម្លាំង​ជាង​មេគ្រប់គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ទៅទៀត​។


យើង​គិតថា យុទ្ធសាស្រ្ត និង​កម្លាំង​ខាង​យោធា​របស់អ្នក​គ្រាន់តែ​ជា​សម្ដីទទេ​ប៉ុណ្ណោះ​។ ឥឡូវនេះ តើ​អ្នក​ទុកចិត្ត​លើ​អ្នកណា បានជា​អ្នក​បះបោរ​នឹង​យើង​ដូច្នេះ​?’។


ប៉ុន្តែ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នឹង​មាន​កម្លាំង​ជាថ្មី​; ពួកគេ​នឹង​ហើរឡើង​ដោយ​ស្លាប​ដូច​ឥន្ទ្រី ពួកគេ​នឹង​រត់ទៅ​ដោយ​មិនចេះ​ហត់ ហើយ​ដើរទៅ​ដោយ​មិនចេះ​ល្វើយ​៕


សូមឲ្យ​អ្នករាល់គ្នា​មានកម្លាំងឡើង​ដោយ​អំណាច​គ្រប់ជំពូក ស្របតាម​ព្រះចេស្ដា​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នាមាន​ការស៊ូទ្រាំ និង​ការអត់ធ្មត់​គ្រប់យ៉ាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម