Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:14 - ព្រះគម្ពីរខ្មែរសាកល

14 តើ​ព្រះអង្គ​បាន​ប្រឹក្សា​ជាមួយ​អ្នកណា​? តើ​នរណា​បាន​ធ្វើឲ្យ​ព្រះអង្គ​មានការយល់ច្បាស់ ហើយ​បង្រៀន​ព្រះអង្គ​ក្នុង​គន្លង​នៃ​សេចក្ដីយុត្តិធម៌ ក៏​បង្រៀន​ព្រះអង្គ​នូវ​ចំណេះដឹង ព្រមទាំង​ធ្វើឲ្យ​ព្រះអង្គ​ស្គាល់​ផ្លូវ​នៃ​ការយល់ដឹង​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌? ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិ‌ធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 តើ​ទ្រង់​បាន​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ជូន​យោបល់​ទ្រង់? តើ​នរណា​បង្រៀន​ទ្រង់​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ទ្រង់​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ទ្រង់​ឲ្យ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ?

សូមមើលជំពូក ចម្លង




អេសាយ 40:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផែនដី​គ្មានរូបរាង ហើយ​នៅទទេ ក៏​មាន​ភាពងងឹត​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ក៏​រេរា​នៅលើ​ផ្ទៃ​ទឹក​។


សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​បាន​ពេញចិត្ត​នឹង​ផ្លូវនោះ​។


ប៉ុន្តែ​នៅពេល​យើង​សង្កេតមើល គ្មាន​នរណា​ឡើយ​; ក្នុងចំណោម​ពួកវា គ្មាន​ទីប្រឹក្សា​ដែល​អាច​ផ្ដល់​ចម្លើយ​មកវិញ​បាន​ឡើយ នៅពេល​យើង​សួរ​ពួកវា​។


នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម