គឺដល់អ្នកដែលរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ និងអ្នកដែលនឹកចាំច្បាប់តម្រារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
សុភាសិត 19:16 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលរក្សាសេចក្ដីបង្គាប់ គឺរក្សាព្រលឹងរបស់ខ្លួន អ្នកដែលមើលងាយផ្លូវរបស់ខ្លួន មុខជាស្លាប់មិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ ឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្នក្នុងផ្លូវប្រព្រឹត្តរបស់ខ្លួន មុខជាត្រូវស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័តនឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។ អាល់គីតាប អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។ |
គឺដល់អ្នកដែលរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ និងអ្នកដែលនឹកចាំច្បាប់តម្រារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
អ្នកដែលមើលងាយព្រះបន្ទូល នាំសេចក្ដីវិនាសមកលើខ្លួនឯង រីឯអ្នកដែលកោតខ្លាចសេចក្ដីបង្គាប់ នឹងទទួលបានរង្វាន់។
អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ គឺបោះបង់ចោលព្រលឹងរបស់ខ្លួន រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅ ទទួលបានការយល់ដឹង។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
មនុស្សដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នឹងសម្រាកនៅក្នុងអង្គប្រជុំរបស់ព្រលឹងមនុស្សស្លាប់។
មានបន្លា និងអន្ទាក់នៅក្នុងផ្លូវរបស់មនុស្សវៀចវេរ អ្នកដែលការពារព្រលឹងរបស់ខ្លួន នឹងចេញឆ្ងាយពីផ្លូវនោះ។
ដោយគ្មានការបើកបង្ហាញ ប្រជាជនក៏បណ្ដោយខ្លួន ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ!
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
អ្នកដែលកាន់តាមសេចក្ដីបង្គាប់ នឹងមិនជួបការអាក្រក់ឡើយ ហើយចិត្តរបស់មនុស្សមានប្រាជ្ញា ស្គាល់ពេល និងនីតិវិធី;
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកឆ្លើយត្រូវហើយ ចូរធ្វើដូច្នោះចុះ នោះអ្នកនឹងមានជីវិត”។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
ការទទួលពិធីកាត់ស្បែកមិនសំខាន់ទេ ហើយការមិនទទួលពិធីកាត់ស្បែកក៏មិនសំខាន់ដែរ ផ្ទុយទៅវិញ ការកាន់តាមសេចក្ដីបង្គាប់របស់ព្រះទេតើ ដែលសំខាន់។
ហើយអាចទទួលពីព្រះអង្គនូវអ្វីក៏ដោយដែលយើងទូលសុំ ពីព្រោះយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!