Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:15 - ព្រះគម្ពីរខ្មែរសាកល

15 ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ខ្ជិល​ក្នុង​ការងារ​របស់ខ្លួន អ្នកនោះ​ជា​បងប្អូន​នឹង​អ្នកបំផ្លាញ​។


មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់​ខ្លួន​ទៅក្នុង​ចាន ក៏​មិន​យក​ដៃ​មកដាក់វិញ សូម្បីតែ​ក្នុង​មាត់​របស់ខ្លួន​។


កុំ​ស្រឡាញ់​ការដេក​ឡើយ ក្រែងលោ​អ្នក​នឹង​ធ្លាក់ខ្លួនក្រ​; ចូរ​បើក​ភ្នែក​របស់អ្នក នោះ​នឹង​បាន​ឆ្អែត​ដោយ​អាហារ​!


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​តោ​នៅ​ខាងក្រៅ ខ្ញុំ​មុខជា​ត្រូវវា​សម្លាប់​នៅកណ្ដាល​ផ្លូវ​មិនខាន​!”។


ដ្បិត​ពួក​ប្រមឹក និង​ពួក​ល្មោភស៊ី​នឹង​ធ្លាក់ខ្លួនក្រ ហើយ​សេចក្ដីងោកងុយ​នឹង​ស្លៀកពាក់ឲ្យ​ពួកគេ​ដោយ​សម្លៀកបំពាក់កណ្ដាច​។


ដេក​បន្តិច រលីវ​បន្តិច ឱបដៃ​សម្រាក​បន្តិច


នាង​គន់មើល​ដំណើរ​នៃ​អ្នកផ្ទះ​របស់នាង ហើយ​នាង​មិន​ហូប​អាហារ​នៃ​ភាពខ្ជិលច្រអូស​ឡើយ​។


នោះ​ភាពក្រីក្រ​របស់អ្នក​នឹង​មក​ដូចជា​ចោរប្លន់ ហើយ​ភាពខ្វះខាត​របស់អ្នក​នឹង​មក​ដូចជា​អ្នកកាន់គ្រឿងសឹក​។


ពួក​អ្នកយាម​របស់អ៊ីស្រាអែល​ខ្វាក់ភ្នែក ពួកគេ​សុទ្ធតែ​គ្មានចំណេះដឹង ពួកគេ​សុទ្ធតែ​ជា​ឆ្កែ​គ​ដែល​ព្រុស​មិនបាន ពួកគេ​តែងតែ​ស្រមើស្រមៃ ពួកគេ​ចេះតែ​ដេក ហើយ​ចូលចិត្ត​ដេករលីវ​។


ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។


ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ថា ប្រសិនបើ​អ្នកណា​មិន​ព្រម​ធ្វើការ ក៏កុំឲ្យ​អ្នកនោះ​ហូប​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម