Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:28 - ព្រះគម្ពីរខ្មែរសាកល

28 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្នក​ឆ្លើយ​ត្រូវ​ហើយ ចូរ​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​មានជីវិត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ឆ្លើយ​ត្រូវ​ណាស់​ ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​ នោះ​អ្នក​នឹង​មាន​ជីវិត​មិន​ខាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




លូកា 10:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​រក្សា​សេចក្ដីបង្គាប់ គឺ​រក្សា​ព្រលឹង​របស់ខ្លួន អ្នកដែល​មើលងាយ​ផ្លូវ​របស់ខ្លួន មុខជាស្លាប់មិនខាន​។


ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ហេតុអ្វីបានជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ? មាន​តែម្នាក់​ទេ​ដែល​ល្អ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចូលទៅ​ក្នុង​ជីវិត ចូរ​កាន់តាម​បទបញ្ជា​ចុះ”។


ព្រះយេស៊ូវ​ឃើញ​ថា​គាត់​ឆ្លើយ​ដោយប្រាជ្ញា ក៏​មានបន្ទូល​នឹង​គាត់​ថា៖“អ្នក​មិន​ឆ្ងាយ​ពី​អាណាចក្រ​របស់​ព្រះ​ទេ”។ បន្ទាប់មក គ្មានអ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀតឡើយ​។


ស៊ីម៉ូន​ទូល​ឆ្លើយ​ថា​៖ “ខ្ញុំ​គិតថា គឺ​អ្នកដែល​ម្ចាស់បំណុល​លើកលែង​ឲ្យ​ច្រើនជាង”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្នក​ពិចារណា​ត្រូវ​ហើយ”។


ជាការពិត ព្រះ​គ្រីស្ទ​ជា​ចុងបញ្ចប់​នៃ​ក្រឹត្យវិន័យ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿ​ត្រូវបាន​រាប់ជាសុចរិត​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


រីឯ​ខ្ញុំ​ក៏​ស្លាប់​។ ដូច្នេះ ខ្ញុំ​ឃើញថា បទបញ្ជា​ដែល​ត្រូវ​នាំមកនូវ​ជីវិត បែរជា​នាំមកនូវ​សេចក្ដីស្លាប់​ទៅវិញ​។


រីឯ​ក្រឹត្យវិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ ផ្ទុយទៅវិញ“អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ នឹង​រស់​ដោយ​សេចក្ដីទាំងនោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម