ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
យ៉ូហាន 11:52 - ព្រះគម្ពីរខ្មែរសាកល ហើយមិនគ្រាន់តែជំនួសប្រជាជាតិនេះប៉ុណ្ណោះទេ គឺដើម្បីប្រមូលកូនរបស់ព្រះដែលត្រូវបានកម្ចាត់កម្ចាយ ឲ្យរួមគ្នាតែមួយផង។ Khmer Christian Bible ហើយមិនត្រឹមតែជំនួសជនជាតិនោះប៉ុណ្ណោះទេ គឺដើម្បីឲ្យព្រះអង្គអាចប្រមូលកូនរបស់ព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយទៅ មករួមគ្នាតែមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនត្រឹមតែជំនួសសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូនរបស់ព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ អាល់គីតាប មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់អុលឡោះ ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ |
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់ប្រមូលគ្នាមករកអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដោយនូវជីវិតយើង អ្នកនឹងបានប្រដាប់ដោយពួកគេទាំងអស់គ្នាជាប្រាកដ ដូចជាគ្រឿងអលង្ការ ហើយតុបតែងខ្លួនដោយអ្នកទាំងនោះ ដូចជាកូនក្រមុំ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៃខ្ញុំ គឺព្រះយេហូវ៉ាដែលប្រមូលអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល គឺ៖ “យើងនឹងប្រមូលអ្នកដទៃមកឯគាត់ទៀត ក្រៅពីអ្នកដែលត្រូវបានប្រមូលមកស្រាប់ហើយ”។
ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់គ្នាមូលគ្នាមករកអ្នក កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ កូនស្រីៗរបស់អ្នកនឹងត្រូវបានបីនៅលើភ្លៅ។
“មួយវិញទៀត តើមានស្ត្រីណាដែលមានកាក់ដ្រាក់ម៉ា ដប់ ហើយប្រសិនបើនាងបាត់មួយដ្រាក់ម៉ា ក៏មិនអុជចង្កៀង បោសសម្អាតផ្ទះ ហើយរកយ៉ាងយកចិត្តទុកដាក់ ទាល់តែរកឃើញទេឬ?
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
រីឯអស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យពួកគេបានជាកូនរបស់ព្រះ។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ខ្ញុំមានចៀមដទៃទៀតដែលមិននៅក្នុងក្រោលនេះ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ ពួកវានឹងស្ដាប់សំឡេងរបស់ខ្ញុំ ហើយពួកវានឹងបានជាហ្វូងមួយ មានអ្នកគង្វាលម្នាក់។
រីឯខ្ញុំវិញ កាលណាខ្ញុំត្រូវបានលើកឡើងពីផែនដី នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ”។
ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាលូកដៃធ្វើបាបអ្នកឡើយ។ ជាការពិត នៅក្នុងទីក្រុងនេះមានប្រជារាស្ត្ររបស់យើងជាច្រើន”។
តើព្រះជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? ត្រូវហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
ដូចដែលមានសរសេរទុកមកថា:“យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។
ព្រះអង្គបានកំណត់ទុកមុនតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យយើងមានឋានៈជាកូន ស្របតាមចេតនាល្អនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ សម្រាប់អង្គទ្រង់ផ្ទាល់
ការទាំងនេះគឺស្របតាមបំណងព្រះហឫទ័យដ៏អស់កល្ប ដែលព្រះអង្គបានធ្វើឲ្យសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង។
ពីខ្ញុំ យ៉ាកុប ដែលជាបាវបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរដែលត្រូវបានកម្ចាត់កម្ចាយ។
ពីខ្ញុំ ពេត្រុស ដែលជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលត្រូវបានជ្រើសតាំង ជាជនរស់នៅបណ្ដោះអាសន្នដែលត្រូវបានកម្ចាត់កម្ចាយទៅប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និងប៊ីធូនា
ព្រះអង្គផ្ទាល់ជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង មិនគ្រាន់តែសម្រាប់យើងប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។
មើល៍! ព្រះបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថា “កូនរបស់ព្រះ” ហើយយើងពិតជាកូនរបស់ព្រះមែន។ នេះជាហេតុដែលពិភពលោកមិនស្គាល់យើង គឺពីព្រោះពិភពលោកមិនស្គាល់ព្រះបិតា។
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ