Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 60:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​ងើប​ភ្នែក​អ្នក​មើល​ជុំ‌វិញ គេ​មូល​គ្នា​មក​ឯ​អ្នក ពួក​កូន​ប្រុសៗ​របស់​អ្នក​ទាំង​អស់​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 60:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


ប្រជាជាតិ​នានា​នឹង​យក​ពួកគេ​មក ហើយ​នាំ​ទៅ​កន្លែង​របស់ពួកគេ​វិញ នោះ​វង្សត្រកូល​អ៊ីស្រាអែល​នឹង​ទទួល​ប្រជាជាតិនានា​ជាមរតក​នៅក្នុង​ទឹកដី​របស់​ព្រះយេហូវ៉ា គឺ​ទុកជា​ទាសករប្រុស និង​ជា​ទាសករស្រី​។ ពួកគេ​នឹង​ចាប់​អ្នកដែល​ចាប់​ពួកគេ​ជាឈ្លើយសឹក មកជាឈ្លើយសឹក​វិញ ក៏​នឹង​ត្រួតត្រា​លើ​ពួកអ្នកដែល​សង្កត់សង្កិន​ពួកគេ​ផង​។


“គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។ យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា


យើង​នឹង​បង្គាប់​ទិសខាងជើង​ថា​: ‘ចូរ​ប្រគល់​មក៍​!’ ក៏​បង្គាប់​ទិសខាងត្បូង​ថា​: ‘កុំ​ឃាត់ទុក​ឡើយ​!’។ ចូរ​នាំ​ពួក​កូនប្រុស​របស់យើង​មក​ពី​ទីឆ្ងាយ ចូរ​នាំ​ពួក​កូនស្រី​របស់យើង​មក​ពី​ចុងបំផុត​នៃ​ផែនដី


មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទីឆ្ងាយ​; មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទិសខាងជើង និង​ពី​ទិសខាងលិច ហើយ​អ្នកទាំងនេះ​ក៏​នឹង​មក​ពី​ដែនដី​ស៊ីនីម​ដែរ”។


ពួក​អ្នកសាងសង់​របស់អ្នក​នឹង​ប្រញាប់​មក ពួកដែល​បំផ្លាញ​អ្នក និង​ពួកដែល​កម្ទេច​អ្នក នឹង​ចាកចេញ​ពី​អ្នក​ទៅ​។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​នឹង​មក​ពី​ទិសខាងកើត និង​ទិសខាងលិច ហើយ​អង្គុយ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នៅក្នុង​អាណាចក្រស្ថានសួគ៌​។


តើ​អ្នករាល់គ្នា​មិន​និយាយ​ថា​: ‘នៅ​បួនខែ​ទៀត បាន​ដល់​រដូវច្រូតកាត់’ ទេ​ឬ​? មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ងើបភ្នែកឡើង​មើល​ទៅ​វាលស្រែ ដែល​ក្រហមល្មមសម្រាប់​ការច្រូតកាត់​ហើយ​។


លុះដល់​ថ្ងៃសប្ប័ទ​បន្ទាប់ អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​បាន​ជួបជុំគ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម