Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:12 - ព្រះគម្ពីរខ្មែរសាកល

12 រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ​ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 រីឯ​អស់​អ្នក​ដែល​បាន​ទទួល​គាត់ គឺ​អស់​អ្នក​ដែល​ជឿ​លើ​នាម​គាត់ គាត់​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:12
27 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


“អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


ហើយ​បណ្ដា​សាសន៍ដទៃ​នឹង​សង្ឃឹម​លើ​នាម​របស់​គាត់”។


អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ​។


ព្រះអង្គ​បាន​យាង​មក​ក្នុង​ពិភពលោក​របស់ព្រះអង្គ ប៉ុន្តែ​ប្រជារាស្ត្រ​របស់ព្រះអង្គ មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​។


គាត់​បាន​មក​ដើម្បី​ជា​បន្ទាល់ ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ គឺឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿ​តាមរយៈ​គាត់​។


ហើយ​មិនគ្រាន់តែ​ជំនួស​ប្រជាជាតិ​នេះ​ប៉ុណ្ណោះទេ គឺ​ដើម្បី​ប្រមូល​កូន​របស់​ព្រះ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ ឲ្យ​រួមគ្នាតែមួយ​ផង​។


ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


អ្នក​ដែល​ជឿលើ​ព្រះអង្គ មិន​ត្រូវបាន​កាត់ទោស​ឡើយ រីឯ​អ្នក​ដែល​មិន​ជឿ ត្រូវបាន​កាត់ទោស​រួចហើយ ពីព្រោះ​គេ​មិន​បាន​ជឿលើ​ព្រះនាម​ព្រះបុត្រាតែមួយ​របស់​ព្រះ​។


ឥឡូវនេះ ព្រះនាម​របស់​ព្រះអង្គ​បាន​ធ្វើឲ្យ​បុរសនេះ​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់ មានកម្លាំងឡើង ដោយសារតែ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​។ ជំនឿ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវ បាន​ធ្វើឲ្យ​បុរស​នេះ​ជាទាំងស្រុង​នៅមុខ​អ្នក​ទាំងអស់គ្នា​។


ជាការពិត អស់អ្នកណាដែល​ត្រូវ​ព្រះវិញ្ញាណ​របស់​ព្រះ​ដឹកនាំ អ្នកទាំងនោះ​ជា​កូនរបស់ព្រះ​។


ព្រះវិញ្ញាណ​ផ្ទាល់​ក៏​ធ្វើបន្ទាល់ជាមួយ​វិញ្ញាណ​របស់យើង​ដែរ​ថា យើង​ជា​កូន​របស់​ព្រះ​។


របស់សព្វសារពើដែលត្រូវបានបង្កើត​កំពុង​ទន្ទឹងរង់ចាំ​ដោយ​សង្ឃឹមទុក ចំពោះការ​ដែល​កូនៗរបស់ព្រះ​ត្រូវបាន​សម្ដែងឲ្យឃើញ


ដ្បិត​អ្នករាល់គ្នា​សុទ្ធតែ​ជា​កូនរបស់ព្រះ ដោយសារតែ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “អ័ប្បា​! ព្រះ​បិតា​អើយ!” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ


តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។


មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។


ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម