Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:10 - ព្រះគម្ពីរខ្មែរសាកល

10 ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 កូន​របស់​ព្រះជាម្ចាស់​ និង​កូន​របស់​អារក្ស​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​របៀប​នេះ​ គឺ​អស់​អ្នក​ដែល​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ ហើយ​អស់​អ្នកដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បងប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​អុលឡោះ អ្នក​ណា​ជា​កូន​ចៅ​របស់​អ៊ីព្លេស។ អ្នក​ណា​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ស្រែ គឺ​ពិភពលោក ហើយ​គ្រាប់ពូជ​ល្អ គឺ​កូន​នៃ​អាណាចក្រ​ស្ថានសួគ៌ ចំណែកឯ​ស្រងែ​វិញ គឺ​កូន​នៃ​មេអាក្រក់


ប៉ុន្តែ​ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ចូរ​ធ្វើល្អ​ដល់គេ ហើយ​ចូរ​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹមថានឹងបានមកវិញ​ឡើយ​។ នោះ​រង្វាន់​របស់អ្នករាល់គ្នា​នឹង​បានជា​ធំ ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ​។


រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។


ហើយ​មិនគ្រាន់តែ​ជំនួស​ប្រជាជាតិ​នេះ​ប៉ុណ្ណោះទេ គឺ​ដើម្បី​ប្រមូល​កូន​របស់​ព្រះ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ ឲ្យ​រួមគ្នាតែមួយ​ផង​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


អ្នក​ដែល​ជារបស់​ព្រះ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​។ នេះជាហេតុដែល​អ្នករាល់គ្នា​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ គឺ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជារបស់​ព្រះ”។


និយាយថា​៖ “‍ឱ មនុស្ស​ដែល​ពេញ​ដោយ​ឧបាយកល និង​សេចក្ដីអាក្រក់​គ្រប់យ៉ាង ជា​កូន​មារ និង​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​អើយ! តើ​ឯង​មិន​ព្រម​ឈប់​បង្វែរ​មាគ៌ា​ដ៏ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​?


កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។


ដូច្នេះ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ព្រះ ឲ្យសមជា​កូន​ដ៏ជាទីស្រឡាញ់


នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។


គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។


ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។


មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។


រីឯ​យើង​ជារបស់​ព្រះ​។ អ្នក​ដែល​ស្គាល់​ព្រះ ស្ដាប់តាម​យើង​; អ្នកដែល​មិនមែន​ជារបស់​ព្រះ មិន​ស្ដាប់តាម​យើង​ទេ​។ ដោយសារតែការនេះ យើង​អាច​សម្គាល់​វិញ្ញាណ​នៃ​សេចក្ដីពិត ‍និង​វិញ្ញាណ​នៃ​ការបោកប្រាស់​។


អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​មិន​ស្គាល់​ព្រះ​ទេ ពីព្រោះ​ព្រះ​ជា​សេចក្ដីស្រឡាញ់​។


យើង​ដឹង​ហើយ​ថា យើង​ជារបស់​ព្រះ រីឯ​ពិភពលោក​ទាំងមូល​ចុះចូល​នៅក្រោម​មេអាក្រក់​។


យើង​ដឹង​ថា យើង​ស្រឡាញ់​កូន​របស់​ព្រះ ដោយសារតែការនេះ​ឯង គឺ​កាលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ត្រាប់តាម​ការ​អាក្រក់​ឡើយ គឺ​ចូរ​ត្រាប់តាម​ការល្អ​វិញ​។ អ្នក​ដែល​ធ្វើល្អ ជារបស់​ព្រះ រីឯ​អ្នក​ដែល​ធ្វើអាក្រក់ មិនដែល​ឃើញ​ព្រះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម