ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
យ៉ូហាន 1:34 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ជាព្រះបុត្រារបស់ព្រះ”។ Khmer Christian Bible ដូច្នេះ ខ្ញុំបានឃើញ ហើយបានជាខ្ញុំធ្វើបន្ទាល់ថា គឺព្រះអង្គនេះហើយ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។ អាល់គីតាប ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា អ្នកនេះពិតជាបុត្រារបស់អុលឡោះមែន»។ |
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។
ហើយពោលថា៖ “អ្នកដែលកម្ទេចព្រះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ បើសិនអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរសង្គ្រោះខ្លួនឯង ហើយចុះពីឈើឆ្កាងមក!”។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
មេល្បួងក៏ចូលមកជិត ទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរបង្គាប់ដុំថ្មទាំងនេះឲ្យក្លាយជានំប៉័ងមើល៍!”។
រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅខាងក្រោមទៅ! ដ្បិតមានសរសេរទុកមកថា: ‘ព្រះអង្គនឹងបង្គាប់បណ្ដាទូតសួគ៌របស់ព្រះអង្គអំពីអ្នក ហើយពួកគេនឹងទ្រអ្នកដោយដៃ ដើម្បីកុំឲ្យជើងរបស់អ្នកទង្គិចនឹងថ្ម’ ”។
ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះក្នុងរូបសណ្ឋានដូចជាសត្វព្រាបមកលើព្រះអង្គ រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
តើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកថា: ‘អ្នកនិយាយប្រមាថព្រះ’ ដោយសារខ្ញុំថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’ ឬ?
ម៉ាថាទូលថា៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថាព្រះអង្គជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ ជាព្រះអង្គដែលយាងមកក្នុងពិភពលោក”។
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ជាការពិត ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ ដែលត្រូវបានប្រកាសក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង គឺតាមរយៈខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ ព្រះអង្គមិនមែន “មែន” ផង “ទេ” ផងនោះទេ គឺនៅក្នុងព្រះអង្គមានតែ “មែន”។
ទ្រង់គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មានថ្ងៃចាប់កំណើត ឬថ្ងៃចុងបញ្ចប់នៃជីវិតដែរ ទ្រង់ដូចជាព្រះបុត្រារបស់ព្រះ គឺនៅបន្តជាបូជាចារ្យជារៀងរហូត។
អស់អ្នកដែលបដិសេធព្រះបុត្រា ក៏គ្មានព្រះបិតាដែរ; អ្នកដែលសារភាពព្រះបុត្រា ក៏មានព្រះបិតាដែរ។
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
សេចក្ដីស្រឡាញ់របស់ព្រះត្រូវបានសម្ដែងក្នុងចំណោមយើងដោយការនេះឯង គឺដោយការដែលព្រះបានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោក ដើម្បីឲ្យយើងមានជីវិតតាមរយៈព្រះបុត្រា។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។
អស់អ្នកដែលទៅហួស ហើយមិនស្ថិតនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ រីឯអ្នកដែលស្ថិតនៅក្នុងសេចក្ដីបង្រៀននេះ អ្នកនោះមានទាំងព្រះបិតា និងព្រះបុត្រា។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅធាទេរ៉ាថា: ‘ព្រះបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទាស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះ: