Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:7 - ព្រះគម្ពីរខ្មែរសាកល

7 ពួក​ជនជាតិយូដា​តបថា​៖ “យើងខ្ញុំ​មាន​ក្រឹត្យវិន័យ ហើយ​តាម​ក្រឹត្យវិន័យ​នោះ អ្នកនេះ​គួរតែ​ស្លាប់ ពីព្រោះ​វា​តាំងខ្លួន​ជា​ព្រះបុត្រារបស់ព្រះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពួក​សាសន៍​យូដា​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​តាំង​ខ្លួន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រិត្យ‌វិន័យ ហើយ​តាម​ក្រិត្យ‌វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ហ៊ូកុំ​ហើយ​តាម​ហ៊ូកុំ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​បុត្រា​របស់​អុលឡោះ​»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិតមែនហើយ លោក​បាន​ផ្ទុក​រោគា​របស់ពួកយើង ហើយ​បាន​ទទួលយក​ការឈឺចាប់​របស់ពួកយើង យ៉ាងណាមិញ ពួកយើង​បាន​ចាត់ទុកថា លោក​ត្រូវបាន​ដាក់ទោស ត្រូវ​ព្រះ​វាយ និង​ត្រូវបាន​ធ្វើទុក្ខ​។


មេទាហានលើមួយរយនាក់​ដែល​ឈរ​ទល់មុខ​ព្រះអង្គ ឃើញ​ថា​ព្រះអង្គ​ផុតដង្ហើម​យ៉ាងដូច្នេះ ក៏​ពោលថា​៖ “បុរស​នេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។


នៅពេល​ពីឡាត់​ឮ​ពាក្យ​នេះ គាត់​កាន់តែ​ខ្លាច


ហេតុនេះហើយបានជា​ពួកយូដា​កាន់តែ​ចង់​ធ្វើគុត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​មិនគ្រាន់តែ​ល្មើស​នឹង​ថ្ងៃសប្ប័ទ​ប៉ុណ្ណោះទេ គឺថែមទាំង​ហៅ​ព្រះ​ថា​ជា​បិតា​របស់ខ្លួន​ទៀតផង ដោយ​លើក​អង្គទ្រង់​ស្មើ​នឹង​ព្រះ​។


រួច​ចោទ​ថា​៖ “អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ”។


ហើយ​បើគិតតាម​ព្រះវិញ្ញាណ​នៃ​សេចក្ដីវិសុទ្ធ ព្រះអង្គ​ត្រូវបាន​តែងតាំង​ជា​ព្រះបុត្រារបស់ព្រះ​ក្នុង​ព្រះចេស្ដា ដោយ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម