Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:34 - Khmer Christian Bible

34 ដូច្នេះ​ ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​នោះ​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត​មែន។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​នេះ​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:34
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​


លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​


កាល​លោក​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ​ នោះ​ក៏​មាន​ពពក​ដ៏​ភ្លឺ​ចិញ្ចាច​គ្រប​បាំង​ពួកគេ​ ហើយ​មាន​សំឡេង​និយាយ​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»​


ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​


ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!​ បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ចុះ​ពី​ឈើ​ឆ្កាង​មក!»​


វា​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ឥឡូវ​នេះ​ បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា​មែន​ ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅ​ ដ្បិត​វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​ព្រះជាម្ចាស់»។​


កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​


នោះ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​


មេល្បួង​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំងនេះ​ត្រលប់ជា​នំប៉័ង​ទៅ»​


រួច​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»​


ពួកវា​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ!​ តើ​យើង​ និង​ព្រះអង្គ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ទោស​យើង​មុន​ពេល​កំណត់​ឬ?»


ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចាប់​ផ្ដើម​ដូច​ត​ទៅ៖​


ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​


ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​


ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​ សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​


គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​


លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ជា​ស្តេច​របស់​អ៊ីស្រា​អែល​មែន​ហើយ»។​


ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​


ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​


នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ចាស៎​ ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ថា​ ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភពលោក​នេះ»។​


ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​


ពេល​នោះ​លោក​ថូម៉ាស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឱ​ ព្រះអម្ចាស់​របស់​ខ្ញុំ​ និង​ជា​ព្រះ​របស់​ខ្ញុំ​អើយ!»​


ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​


យើង​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គជា​អង្គ​បរិសុទ្ធនៃ​ព្រះជាម្ចាស់​»


ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះវិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ​ បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​


ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​


គាត់​គ្មាន​ឪពុក​ម្ដាយ​ គ្មាន​ពង្សាវតារ​ គ្មាន​ថ្ងៃ​កើត​ ឬ​ថ្ងៃ​ស្លាប់​ឡើយ​ គឺ​គាត់​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ នៅ​ជា​សង្ឃ​រៀង​រហូត​ទៅ។​


អស់​អ្នក​ដែល​បដិសេធ​ព្រះរាជ​បុត្រា​ នោះ​គ្មាន​ព្រះវរបិតា​ទេ​ រីឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះរាជ​បុត្រា​ នោះ​ក៏​មាន​ព្រះវរបិតា​ដែរ។​


ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​មកពី​អារក្ស​សាតាំង​ទេ​ ព្រោះ​អារក្ស​សាតាំង​បាន​ប្រព្រឹត្ដ​បាប​តាំង​ពី​ដើម​ដំបូង​មក​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​លេច​មក​ ដើម្បី​បំផ្លាញ​កិច្ចការ​របស់​អារក្ស​សាតាំង។​


ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​


ហើយ​យើង​ក៏​ដឹង​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក​ ទាំង​បាន​ប្រទាន​ប្រាជ្ញា​ដល់​យើង​ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ​ គឺ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ព្រះរាជ​បុត្រា​នេះ​ហើយ​ជា​ព្រះ​ដ៏​ពិត​ និង​ជា​ជីវិត​អស់កល្ប​ជានិច្ច។​


អស់​អ្នក​ដែល​ទៅ​ហួស​ ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​អ្នកណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្ដាត​ភ្លើង​ និង​បាទា​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ មាន​បន្ទូល​ដូច្នេះ​ថា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម