Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:69 - ព្រះគម្ពីរខ្មែរសាកល

69 យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

69 យើង​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គជា​អង្គ​បរិសុទ្ធនៃ​ព្រះជាម្ចាស់​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

69 យើង​ខ្ញុំ​ជឿ​ហើយ ក៏​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​បរិសុទ្ធ​តែ​មួយ​របស់​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

69 យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

69 យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

69 យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា តួន​ពិត​ជា​អ្នក​ដ៏‌វិសុទ្ធ​ដែល​អុលឡោះ​ចាត់​ឲ្យ​មក។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:69
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម៉ូន​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​ដែល​មានព្រះជន្មរស់​!”។


ការចាប់ផ្ដើម​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​។


ថា​៖ “​ព្រះយេស៊ូវ​អ្នកណាសារ៉ែត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​មក​បំផ្លាញ​យើងខ្ញុំ​ឬ​? ខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ជា​អ្នកណា គឺ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ទៀត​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ!”។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ​!”។


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។


តើ​អ្នករាល់គ្នា​និយាយ​នឹង​អ្នកដែល​ព្រះ​បិតា​បាន​ញែកជាវិសុទ្ធ ហើយ​ចាត់ឲ្យមក​ក្នុង​ពិភពលោក​ថា​: ‘អ្នក​និយាយប្រមាថព្រះ’ ដោយសារ​ខ្ញុំ​ថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’ ឬ​?


ម៉ាថា​ទូលថា​៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់​ជឿ​ហើយ​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ជា​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ពិភពលោក”។


ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!”។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?”។


អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ


រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។


ដូច្នេះ យើង​បាន​ស្គាល់ ព្រមទាំង​ជឿ​លើ​សេចក្ដីស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​។ ព្រះ​ជា​សេចក្ដីស្រឡាញ់​; អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​នេះ គឺ​ស្ថិតនៅ​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។


អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម