ពេលនោះ ខ្ញុំស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាថា៖ “ឱព្រះយេហូវ៉ាអើយ! សូមរំដោះព្រលឹងរបស់ទូលបង្គំផង!”។
ទំនុកតម្កើង 6:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមបែរមកវិញ! សូមរំដោះព្រលឹងរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់មកវិញ ហើយសង្គ្រោះខ្ញុំផង សូមរំដោះខ្ញុំ ដោយចិត្តសប្បុរស |
ពេលនោះ ខ្ញុំស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាថា៖ “ឱព្រះយេហូវ៉ាអើយ! សូមរំដោះព្រលឹងរបស់ទូលបង្គំផង!”។
មែនហើយ ព្រះអង្គបានរំដោះព្រលឹងរបស់ខ្ញុំពីសេចក្ដីស្លាប់ បានរំដោះភ្នែករបស់ខ្ញុំពីទឹកភ្នែក ហើយបានរំដោះជើងរបស់ខ្ញុំពីការជំពប់។
ព្រះយេហូវ៉ាអើយ សូមរំដោះព្រលឹងរបស់ទូលបង្គំពីបបូរមាត់ភូតភរ និងពីអណ្ដាតនៃល្បិចកលផង!
តើទូលបង្គំត្រូវពិគ្រោះក្នុងព្រលឹងរបស់ខ្លួន ទាំងមានទុក្ខព្រួយក្នុងចិត្តវាល់ព្រឹកវាល់ល្ងាចដល់ពេលណា? តើសត្រូវរបស់ទូលបង្គំលើកខ្លួនលើទូលបង្គំដល់ពេលណា?
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង! សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង!
សូមរំដោះព្រលឹងរបស់ទូលបង្គំពីដាវ សូមរំដោះដួងជីវិតរបស់ទូលបង្គំពីកណ្ដាប់ដៃពួកឆ្កែ
សូមកុំនឹកចាំបាបកាលពីនៅយុវវ័យរបស់ទូលបង្គំ និងការបំពានរបស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមនឹកចាំទូលបង្គំដោយព្រោះសេចក្ដីល្អរបស់ព្រះអង្គផង!
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
ព្រះនៃពលបរិវារអើយ សូមបែរមកវិញផង! សូមទតមើលពីស្ថានសួគ៌ ហើយគន់មើល ព្រមទាំងមើលថែដើមទំពាំងបាយជូរនេះផង
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “តាំងពីគ្រាដូនតារបស់អ្នករាល់គ្នា អ្នករាល់គ្នាបានបែរចេញពីបទបញ្ញត្តិរបស់យើង ហើយមិនបានកាន់តាមទេ។ ចូរត្រឡប់មកឯយើងវិញ នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើឲ្យយើងខ្ញុំត្រឡប់មកវិញយ៉ាងដូចម្ដេច?’។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។