Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:20 - ព្រះគម្ពីរខ្មែរសាកល

20 សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ដាវ សូម​រំដោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​ឆ្កែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 សូម​រំ​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវ និង​ជីវិត​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ​ទាំង​នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ដាវ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សូម​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ខ្ញុំ​ឲ្យ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង សូម​ប្រឈមមុខ​នឹង​ពួកគេ សូម​ធ្វើឲ្យ​ពួកគេ​ចុះចូល​ផង​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​មនុស្ស​អាក្រក់​ដោយ​ដាវ​របស់ព្រះអង្គ​ផង​!


ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​គ្រាន់តែទតមើល​ដល់ពេលណា​ទៀត​? សូម​សង្គ្រោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ការបំផ្លាញ​របស់ពួកគេ សូម​សង្គ្រោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​សិង្ហស្ទាវ​ផង​។


សូមឲ្យ​ពួកដែល​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ទាំងអស់គ្នា​; សូមឲ្យ​ពួកដែល​ពេញចិត្ត​នឹង​មហន្តរាយ​របស់ទូលបង្គំ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។


សូម​យាង​មកជិត​ព្រលឹង​របស់ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​; ដោយសារតែ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​បង់ថ្លៃលោះ​ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ប្រសិនបើ​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ ប្រសិនបើ​មាន​អំពើទុច្ចរិត​នៅ​ដៃ​ទាំងពីរ​របស់ទូលបង្គំ


សូមឲ្យ​អ្នកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​ទទួលការអាប់យស សូមឲ្យ​អ្នកដែល​ចង់ឲ្យ​ទូលបង្គំ​ជួប​មហន្តរាយ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម