Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 6:5 - ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅហើយ គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ព្រះ‌អង្គ​ទៀត​ទេ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ តើ​អ្នក​ណា​អាច​សរសើរ​ព្រះ‌អង្គ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ទ្រង់​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ទ្រង់ នៅ​ក្នុង​ផ្នូរ​ខ្មោច​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 6:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ស្លាប់​មិន​សរសើរតម្កើង​ឡើយ ហើយ​អស់អ្នក​ដែល​ចុះទៅ​ស្ថានស្ងាត់ឈឹង​ក៏​មិន​សរសើរតម្កើង​ព្រះយេហូវ៉ា​ដែរ​។


ពេលនោះ ខ្ញុំ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ថា​៖ “ឱ​ព្រះយេហូវ៉ា​អើយ! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ផង​!”។


ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ គឺ​ខ្ញុំ​នឹង​មានជីវិតរស់ ហើយ​ថ្លែង​កិច្ចការ​របស់​ព្រះយេហូវ៉ា​។


“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​ទើប​ព្រះអង្គ​បែរមកវិញ​? សូម​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​ផង​!


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


យើងត្រូវតែ​ធ្វើ​ការងារ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ពេល​នៅ​ថ្ងៃ​នៅឡើយ​។ យប់​នឹង​មកដល់ ជា​ពេល​ដែល​គ្មានអ្នកណា​អាច​ធ្វើការ​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម