Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ តែ​សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!

2 ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់ ។

3 ចិត្ត​គំនិត​ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅ​ដូច្នេះ ដល់​កាល​ណា​ទៀត?

4 ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស

5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។

6 ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

7 ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខ ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។

8 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។

9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។

10 សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម