Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 3:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “តាំងពី​គ្រា​ដូនតា​របស់អ្នករាល់គ្នា អ្នករាល់គ្នា​បាន​បែរចេញ​ពី​បទបញ្ញត្តិ​របស់យើង ហើយ​មិន​បាន​កាន់តាម​ទេ​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ នោះ​យើង​នឹង​ត្រឡប់មក​ឯ​អ្នករាល់គ្នា​វិញ​ដែរ​។ ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​ឲ្យ​យើងខ្ញុំ​ត្រឡប់មកវិញ​យ៉ាងដូចម្ដេច​?’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ហ៊ូកុំ​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 3:7
38 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ដោយហេតុនេះ ចូរ​ប្រាប់​ពួកគេ​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ចូរ​ត្រឡប់មក​ឯ​យើង​វិញ​——​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​——​នោះ​យើង​នឹង​ត្រឡប់មក​ឯ​អ្នករាល់គ្នា​វិញ​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពាក្យសម្ដី​របស់អ្នករាល់គ្នា​បាន​ទាស់នឹង​យើង​យ៉ាងខ្លាំង ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​និយាយ​អ្វី​ទាស់នឹង​ព្រះអង្គ​?’។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​លាបកំបោរស​ដែល​ឃើញ​ស្អាត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពោរពេញ​ទៅដោយ​ឆ្អឹង​មនុស្សស្លាប់ និង​ភាពស្មោកគ្រោក​គ្រប់យ៉ាង​។


គាត់​ប្រាថ្នាចង់​ចម្អែតពោះដោយ​សំបកផ្លែច័ន្ទគីរី​ដែល​ជ្រូក​ស៊ី តែ​គ្មានអ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។


រីឯ​អំពី​អ៊ីស្រាអែល​វិញ លោក​ថ្លែងថា​:“យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅ​រក​ប្រជារាស្ត្រ​ដែល​មិនស្ដាប់បង្គាប់ និង​ប្រកែកជំទាស់”​៕


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង


ចូរ​ចូលទៅជិត​ព្រះ នោះ​ព្រះអង្គ​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដែរ​។ ពួក​មនុស្សបាប​អើយ ចូរ​លាង​ដៃ​របស់អ្នករាល់គ្នា​ឲ្យស្អាត​ចុះ​! ពួក​មនុស្ស​មានចិត្តពីរ​អើយ ចូរ​ជម្រះ​ចិត្ត​របស់អ្នករាល់គ្នា​ឲ្យ​បរិសុទ្ធ​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម