Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 13:2 - ព្រះគម្ពីរខ្មែរសាកល

2 តើ​ទូលបង្គំ​ត្រូវ​ពិគ្រោះ​ក្នុង​ព្រលឹង​របស់ខ្លួន ទាំង​មាន​ទុក្ខព្រួយ​ក្នុងចិត្ត​វាល់ព្រឹកវាល់ល្ងាច​ដល់ពេលណា​? តើ​សត្រូវ​របស់ទូលបង្គំ​លើកខ្លួន​លើ​ទូលបង្គំ​ដល់ពេលណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 តើ​ទូល‌បង្គំ​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​ចិត្ត​ដល់​កាល​ណា ហើយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក វាល់​ល្ងាច​ដូច្នេះ​ឬ? ខ្មាំង​សត្រូវ​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូល‌បង្គំ​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ ខ្មាំង​សត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 តើ​ខ្ញុំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ខ្ញុំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 13:2
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​រកយុត្តិធម៌​ឲ្យ​កូនកំព្រា និង​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ដូច្នេះ​មនុស្ស​នៅលើ​ផែនដី​នឹង​មិន​បំភ័យ​គេ​ទៀតឡើយ​៕


ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ការឈឺចាប់​នៃ​ស្ថានមនុស្សស្លាប់​បាន​ចាប់​ខ្ញុំ​; ខ្ញុំ​ជួប​ទុក្ខវេទនា និង​ទុក្ខព្រួយ​។


ឲ្យរួចពី​មនុស្ស​អាក្រក់​ដែល​បំផ្លាញ​ទូលបង្គំ ឲ្យរួចពី​ពួក​សត្រូវ​ដែល​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ ដែល​ឡោមព័ទ្ធ​ទូលបង្គំ​ផង​។


សូមឲ្យ​បបូរមាត់​ភូតភរ​បាន​ទៅជាគ គឺ​បបូរមាត់​ដែល​និយាយ​ព្រហើន​ទាស់នឹង​មនុស្ស​សុចរិត ដោយ​អំនួត និង​សេចក្ដីមើលងាយ​។


មែនហើយ ទូលបង្គំ​ហៀប​នឹង​ដួល ហើយ​ទុក្ខសោក​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ​ជានិច្ច​។


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


ព្រះយេហូវ៉ា​អើយ សូម​បែរមកវិញ​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង


ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?


ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ការនេះ​ផង គឺការដែល​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល និង​ការដែល​ប្រជារាស្ត្រ​ឆោតល្ងង់​បាន​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​!


ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។


សត្រូវ​បាន​វិនាសសូន្យ គឺទៅជា​ទីបាក់បែក​ដ៏អស់កល្ប​; ព្រះអង្គ​បាន​រម្លើង​ទីក្រុង​របស់ពួកគេ​ចោល សូម្បីតែ​ការនឹកចាំ​អំពី​ពួកគេ​ក៏​វិនាស​អស់​ដែរ​។


ចិត្ត​អរសប្បាយ​ធ្វើឲ្យ​ទឹកមុខ​រីករាយ ប៉ុន្តែ​ទុក្ខព្រួយ​ក្នុង​ចិត្ត​ធ្វើឲ្យ​វិញ្ញាណ​ខ្ទេចខ្ទាំ​។


លើសពីនេះទៅទៀត អស់ទាំង​ថ្ងៃ​របស់គេ គេ​ហូប​ក្នុង​ភាពងងឹត ហើយ​មានទុក្ខព្រួយ​ជាច្រើន ព្រមទាំង​មាន​ជំងឺ និង​កំហឹង​ផង​។


ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ជាមួយ​ខ្ញុំ​ចុះ”។


ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត”។


ផ្ទុយទៅវិញ ដោយសារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ចិត្ត​របស់អ្នករាល់គ្នា​បាន​ពេញ​ដោយ​ទុក្ខព្រួយ​។


ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។


ជាការពិត គាត់​បាន​ឈឺ​ស្ទើរតែ​ស្លាប់ ប៉ុន្តែ​ព្រះ​ទ្រង់​មេត្តាករុណា​ដល់​គាត់ ហើយ​មិនគ្រាន់តែ​ដល់​គាត់​ប៉ុណ្ណោះទេ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បីកុំឲ្យ​ខ្ញុំ​មាន​ទុក្ខព្រួយ​ថែមលើ​ទុក្ខព្រួយ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម