ទំនុកតម្កើង 56:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ គេវាយប្រហារ ហើយសង្កត់សង្កិន ទូលបង្គំរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ គេលើកគ្នាមកប្រយុទ្ធ និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ អាល់គីតាប ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារខ្ញុំ គេលើកគ្នាមកប្រយុទ្ធ និង បៀតបៀនខ្ញុំជារៀងរាល់ថ្ងៃ។ |
គឺដល់ព្រះអង្គដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ប៉ុន្តែព្រះអង្គបានរលាស់ផារ៉ោន និងកងទ័ពរបស់ទ្រង់ទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមបំផ្លាញជីវិតពួកសត្រូវរបស់ទូលបង្គំ ហើយកម្ទេចអស់ទាំងបច្ចាមិត្តនៃព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ!៕
ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក; ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។
នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតទូលបង្គំស្ថិតនៅក្នុងភាពអាសន្ន; ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រលឹង និងខ្លួនរបស់ទូលបង្គំក៏ដូច្នោះដែរ។
កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
មេគ្រប់គ្រងអើយ តើអ្នករាល់គ្នាពិតជាថ្លែងសេចក្ដីយុត្តិធម៌ឬ? តើអ្នករាល់គ្នាកាត់ក្ដីមនុស្សលោកដោយសេចក្ដីទៀងត្រង់ឬ?
ព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំពីពួកសត្រូវរបស់ទូលបង្គំ សូមលើកទូលបង្គំឲ្យរួចផុតពីអ្នកតតាំងនឹងទូលបង្គំផង!
ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។
ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
កាលណាភាពដែលរមែងតែងតែសាបសូន្យនេះ បំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់ ពេលនោះសេចក្ដីដែលមានសរសេរទុកមកនឹងបានសម្រេច ដែលថា: “សេចក្ដីស្លាប់ត្រូវជ័យជម្នះលេបបាត់ហើយ!” ។