Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 56:2 - ព្រះគម្ពីរខ្មែរសាកល

2 វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​ជាន់ឈ្លី​ទូលបង្គំ ដ្បិត​មនុស្ស​ជាច្រើន​វាយប្រហារ​ទូលបង្គំ​ដោយ​អំនួត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ទូលបង្គំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ពួក​ខ្មាំង​សត្រូវ​ចង់​តែ​លេប​បំបាត់​ទូលបង្គំ ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​មាន​គ្នា​ច្រើន​ដែល​តស៊ូ​នឹង​ទូលបង្គំ ដោយ​ចិត្ត​ឆ្មើង‌ឆ្មៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ខ្ញុំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 56:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ បច្ចាមិត្ត​របស់ទូលបង្គំ​កើនចំនួនច្រើន​ណាស់ហ្ន៎​! មនុស្ស​ជាច្រើន​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​!


ព្រះយេហូវ៉ា​អើយ សូម​តតាំង​នឹង​ពួក​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​! សូម​តយុទ្ធ​នឹង​ពួក​អ្នក​តយុទ្ធ​នឹង​ទូលបង្គំ​ផង​!


ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។


ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។


ព្រះអង្គ​នឹង​បញ្ជូន​ពី​ស្ថានសួគ៌​មក ហើយ​សង្គ្រោះ​ខ្ញុំ​; ព្រះអង្គ​បាន​ត្មះតិះដៀល​អ្នកដែល​ជាន់ឈ្លី​ខ្ញុំ​។ សេឡា ព្រះ​នឹង​បញ្ជូន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មក​។


ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ជាការ​ល្អ​ណាស់​ដែល​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដែលជាព្រះ​ដ៏ខ្ពស់បំផុត


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គគង់នៅ​ស្ថានដ៏ខ្ពស់​ជារៀងរហូត​!


ព្រះយេហូវ៉ា​ដែលគង់​នៅ​ស្ថានដ៏ខ្ពស់ ទ្រង់​ខ្លាំងពូកែ​ជាង​សំឡេង​ទឹក​ដ៏ច្រើន គឺ​ខ្លាំងពូកែ​ជាង​រលក​សមុទ្រ​ទៅទៀត​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ព្រះរាជា​អើយ ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រទាន​រាជ្យ អានុភាព សិរីរុងរឿង និង​ភាពឧត្ដុង្គឧត្ដម ដល់​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា​។


តាមពិត ពួកវា​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសម្គាល់​។ ពួកវា​ចេញទៅ​រក​ស្ដេច​នានា​នៃ​ពិភពលោក​ទាំងមូល ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏ធំ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម