Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:1 - ព្រះគម្ពីរខ្មែរសាកល

1 មេគ្រប់គ្រង​អើយ តើ​អ្នករាល់គ្នា​ពិតជា​ថ្លែង​សេចក្ដីយុត្តិធម៌​ឬ​? តើ​អ្នករាល់គ្នា​កាត់ក្ដី​មនុស្សលោក​ដោយ​សេចក្ដីទៀងត្រង់​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 អ្នក​រាល់​គ្នា​ជា​ព្រះ​អើយ តើ​អ្នក​រាល់​គ្នា​ពិត​ជា​សម្រេច សេចក្ដី​ដែល​ត្រឹម​ត្រូវ​ឬទេ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស ដោយ​ទៀត​ត្រង់ឬទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តើ​ពិត​ជា​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​សុចរិត ដោយ​នូវ​តែ​ស្ងៀម​ដូច្នេះ​ឬ នែ មនុស្ស​ជាតិ​អើយ តើ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ ដោយ​ទៀង​ត្រង់​ពិត​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ព្រះ​នៃទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ពួក​សត្រូវ​របស់ទូលបង្គំ សូម​លើក​ទូលបង្គំ​ឲ្យរួចផុត​ពី​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​!


មើល៍! នឹង​មាន​ស្ដេច​មួយ​អង្គ​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត នឹង​មាន​ពួក​មេដឹកនាំ​គ្រប់គ្រង​ដោយ​សេចក្ដីយុត្តិធម៌​។


ពេលនោះ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។


លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។


នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ចូលទៅ​ក្នុង​ព្រះវិហារ​នៅ​ពេលព្រឹកព្រលឹម ហើយ​ចាប់ផ្ដើម​បង្រៀន​។ រីឯ​មហាបូជាចារ្យ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​បាន​មក​ដល់ ក៏​កោះហៅ​ក្រុមប្រឹក្សា និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល​នៃ​កូនចៅ​អ៊ីស្រាអែល​មក រួច​ចាត់​គេ​ឲ្យទៅ​គុក ដើម្បី​នាំ​ពួកសាវ័ក​មក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម