Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ទូលបង្គំ​ស្ថិតនៅក្នុងភាពអាសន្ន​; ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ ហើយ​ព្រលឹង និង​ខ្លួន​របស់ទូលបង្គំ​ក៏ដូច្នោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹង និង​រូប​កាយ​ទូល‌បង្គំ​ក៏​ខ្សោយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្ដី​សោយ​សោក ព្រម​ទាំង​ចិត្ត នឹង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​កំពុង​តែ​មាន​អាសន្ន! ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ខ្ញុំ​កាន់​តែ​សោក​សង្រេង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកខ្លះ​បាន​អង្គុយ​ក្នុង​សេចក្ដីងងឹត និង​ស្រមោលនៃសេចក្ដីស្លាប់ ជា​អ្នកទោស​នៃ​ទុក្ខវេទនា និង​ច្រវាក់ដែក


ព្រះយេហូវ៉ា​បាន​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​សេចក្ដីសុចរិត​របស់ខ្ញុំ ព្រះអង្គ​បាន​តបស្នង​ដល់​ខ្ញុំ​តាម​ភាពបរិសុទ្ធ​នៃ​ដៃ​របស់ខ្ញុំ​។


ទូលបង្គំ​ដេញតាម​ខ្មាំងសត្រូវ​របស់ទូលបង្គំ ហើយ​ទាន់​ពួកគេ ទូលបង្គំ​មិន​ត្រឡប់មកវិញ​ឡើយ រហូតទាល់តែ​បាន​បំផ្លាញ​ពួកគេ​អស់​។


ជាការពិត ព្រលឹង​របស់យើងខ្ញុំ​បាន​ក្រាបចុះ​ដល់​ធូលីដី ពោះ​របស់យើងខ្ញុំ​នៅជាប់​នឹង​ដី​ដែរ​។


ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ ហើយ​ព្រឹល​ព្រោះតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​។


ជាបំណន់​ដែល​បបូរមាត់​របស់ទូលបង្គំ​បាន​បន់ ដែល​មាត់​របស់ទូលបង្គំ​បាន​សន្យា​នៅពេល​ទូលបង្គំ​មាន​ទុក្ខវេទនា​។


ដ្បិត​ខ្ញុំ​ត្រូវបាន​វាយ​វាល់ព្រឹកវាល់ល្ងាច ខ្ញុំ​ត្រូវបាន​ស្ដីប្រដៅ​រាល់ព្រឹក​។


សាច់​ទូលបង្គំ និង​ចិត្ត​ទូលបង្គំ​បាន​អស់ទៅ ប៉ុន្តែ​ព្រះ​ជា​កម្លាំង​ចិត្ត​នៃទូលបង្គំ និង​ជា​ចំណែក​នៃទូលបង្គំ​ជារៀងរហូត​។


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម