Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:23 - ព្រះគម្ពីរខ្មែរសាកល

23 ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាស ពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កល នឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផង តែ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ឱ​អុលឡោះ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន គេ​នឹង​មិន​រង្គើ​ជារៀងរហូត​; មនុស្ស​សុចរិត​នឹង​ស្ថិតនៅ​ក្នុង​ការនឹកចាំ​ជារៀងរហូត​។


ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!


ព្រះអង្គ​នឹង​បំផ្លាញ​អ្នកដែល​ពោល​ពាក្យភូតភរ ព្រះយេហូវ៉ា​ទ្រង់​ស្អប់ខ្ពើម​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត​។


មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។


ព្រះអង្គ​ទុក​ព្រលឹង​របស់យើង​ក្នុងចំណោម​មនុស្សរស់ ហើយ​មិន​ឲ្យ​ជើង​របស់យើង​រអិល​ឡើយ​។


ព្រះអង្គ​ពិតជា​ដាក់​ពួកគេ​នៅ​កន្លែង​រអិល ព្រះអង្គ​បាន​ទម្លាក់​ពួកគេ​ទៅក្នុង​សេចក្ដីហិនវិនាស​។


ការកោតខ្លាច​ព្រះយេហូវ៉ា​បន្ថែម​អាយុ ប៉ុន្តែ​ឆ្នាំ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវបាន​បន្ថយឲ្យខ្លី​។


សូម្បីតែ​ស្ថានមនុស្សស្លាប់ និង​ស្ថាននរក​ក៏​ចំហ​នៅចំពោះ​ព្រះយេហូវ៉ា ចុះទម្រាំ​ចិត្ត​របស់​មនុស្សលោក​វិញ តើ​ចំហ​អម្បាលម៉ាន​ទៅទៀត​!


ស្ថានមនុស្សស្លាប់ និង​ស្ថាននរក​មិនចេះ​ឆ្អែត​ឡើយ ហើយ​ភ្នែក​របស់​មនុស្ស​ក៏​មិនចេះ​ឆ្អែត​ដែរ​។


កុំឲ្យ​ធ្វើអាក្រក់​ហួសហេតុពេក ហើយក៏​កុំឲ្យ​ធ្វើជា​មនុស្សល្ងង់​ដែរ​។ ម្ដេចក៏​ត្រូវ​ស្លាប់​មុន​ពេលកំណត់​របស់អ្នក​ដូច្នេះ​?


មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម