Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 56:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និងបៀត‌បៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​មនុស្សលោក​ជាន់ឈ្លី​ទូលបង្គំ អ្នក​វាយប្រហារ​សង្កត់សង្កិន​ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​មនុស្ស​ជាន់​ឈ្លីទូល‌បង្គំ​ហើយ គេ​វាយ​ប្រហារ ហើយ​សង្កត់‌សង្កិន ទូល‌បង្គំ​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ ដ្បិត​មនុស្ស​ចង់​លេប​បំបាត់​ទូលបង្គំ​ហើយ គេ​សង្កត់‌សង្កិន ដោយ​តស៊ូ​នឹង​ទូលបង្គំ​ជា​ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ខ្ញុំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និង បៀត‌បៀន​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 56:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។


ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង ជា​ខ្លាំង​មក​លើ​យើង ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន


ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន និង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់ ក្នុង​សមុទ្រ​កក់​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា ករុណា​ចំពោះ​ទូលបង្គំ សូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ឲ្យ​វិនាស​សូន្យ​ទៅ ដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ!


នៅ​ថ្ងៃ​ព្រះ‌ករុណា​យាង​មក​ដល់ ទ្រង់​នឹង​កម្ទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស សូម​ព្រះ‌អម្ចាស់​រំលាយ​ពួក​គេ​ចោល ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។


ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។


សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា «យើង​មាន​ប្រៀប​លើ​វា​ហើយ!» សូម​កុំ​ឲ្យ​គេ​ពោល​ថា «យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។


ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?


ព្រះ​នៃ​ទូលបង្គំ​អើយ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផង សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។


ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំ ព្រះអង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ


ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”


ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវ‌ក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។


ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រា‌អែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។


អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ! ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​នានា ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។


នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថា: «ជ័យ‌ជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!


ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះ‌បាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្ដេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម