អ្នកដែលប្រព្រឹត្តល្បិចកលនឹងមិនស្នាក់នៅក្នុងផ្ទះរបស់ទូលបង្គំទេ អ្នកដែលនិយាយមុសានឹងមិនឈរនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។
ទំនុកតម្កើង 5:7 - ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់បាន ដោយសារតែទ្រង់មានចិត្តសប្បុរស យ៉ាងខ្លាំងចំពោះខ្ញុំ ខ្ញុំសូមក្រាបថ្វាយបង្គំទ្រង់ ដោយបែរមុខតម្រង់ទៅរកម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ទាំងគោរពកោតខ្លាច។ |
អ្នកដែលប្រព្រឹត្តល្បិចកលនឹងមិនស្នាក់នៅក្នុងផ្ទះរបស់ទូលបង្គំទេ អ្នកដែលនិយាយមុសានឹងមិនឈរនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។
យើងនាំគ្នាមកដំណាក់របស់ព្រះអង្គ! យើងនាំគ្នាថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ!
ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គសម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើងព្រះនាមរបស់ព្រះអង្គ និងព្រះបន្ទូលរបស់ព្រះអង្គឲ្យខ្ពស់ជាងអ្វីៗទាំងអស់។
សូមសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ពេលទូលបង្គំលើកដៃឡើងឆ្ពោះទៅទីវិសុទ្ធបំផុតរបស់ព្រះអង្គ។
នៅពេលមនុស្សសុចរិតស្រែកឡើង ព្រះយេហូវ៉ាក៏សណ្ដាប់ ហើយរំដោះពួកគេពីអស់ទាំងទុក្ខវេទនារបស់ពួកគេ។
ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! សូមលុបការបំពានរបស់ទូលបង្គំចេញ ស្របតាមសេចក្ដីមេត្តាដ៏បរិបូររបស់ព្រះអង្គផង!
រីឯទូលបង្គំវិញ ទូលបង្គំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់របស់ព្រះ ទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះ ជារៀងរហូតអស់កល្បជានិច្ច។
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង!
មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់ ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ:
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ព្រះវិហារដ៏វិសុទ្ធ និងដ៏រុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកដូនតារបស់យើងខ្ញុំបានសរសើរតម្កើងព្រះអង្គ ត្រូវបានដុតដោយភ្លើង ហើយអស់ទាំងទីពេញចិត្តរបស់យើងខ្ញុំក៏បានក្លាយជាទីបាក់បែកដែរ។
នៅពេលដានីយ៉ែលបានដឹងថា ឯកសារនោះត្រូវបានឡាយព្រះហស្តលេខាហើយ គាត់ក៏ចូលទៅក្នុងផ្ទះរបស់ខ្លួន——បង្អួចនៅបន្ទប់ខាងលើរបស់គាត់បានចំហឆ្ពោះទៅយេរូសាឡិម——គាត់ក៏លុតជង្គង់ ហើយអធិស្ឋាន ព្រមទាំងអរព្រះគុណនៅចំពោះព្រះរបស់គាត់មួយថ្ងៃបីដង ដូចដែលគាត់បានធ្វើពីមុន។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
ដោយហេតុនេះ ចូរឲ្យយើងចូលទៅជិតបល្ល័ង្កនៃព្រះគុណដោយភាពក្លាហាន ដើម្បីអាចទទួលសេចក្ដីមេត្តា និងដើម្បីអាចរកបានព្រះគុណជាជំនួយនៅពេលត្រូវការ៕