Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 101:7 - ព្រះគម្ពីរខ្មែរសាកល

7 អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​នឹង​មិន​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ទូលបង្គំ​ទេ អ្នកដែល​និយាយមុសា​នឹង​មិន​ឈរ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ៙ អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​បោក​បញ្ឆោត អ្នក​នោះ​មិន​អាច​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​បាន​ឡើយ អ្នក​ណា​ដែលនិយាយ​កុហក ក៏​មិន​អាច​ធន់​នៅ​មុខ​ទូល‌បង្គំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាត ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយ ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូត‌ភរ នោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​មិន​បាន អ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ខ្ញុំ​មិន​អនុញ្ញាត ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ឡើយ ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ខ្ញុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 101:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូលទៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ ដោយ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ការកោតខ្លាច​ព្រះអង្គ​។


អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​អើយ អណ្ដាត​របស់អ្នក​គិតគូរ​សេចក្ដីអន្តរាយ ដូច​កាំបិតកោរ​ដែល​សំលៀង​!


ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។


ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម