Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 5:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​អើយ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ​ផង សូម​តម្រង់​ផ្លូវ​របស់ព្រះអង្គ​នៅមុខ​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវរបស់​ព្រះ‌អង្គ ត្រង់​នៅ​មុខ​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ណែ‌នាំ​ទូលបង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ខ្ញុំ! សូម​ដឹក​នាំ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង របស់​ទ្រង់ សូម​ពង្រាប​ផ្លូវ​របស់​ទ្រង់​នៅ​មុខ​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 5:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​កុំឲ្យ​ទូលបង្គំ​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​!


ព្រះយេហូវ៉ា​អើយ ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​លើកតម្កើង​ព្រះនាម​របស់ព្រះអង្គ និង​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។


ព្រះយេហូវ៉ា​អើយ សូម​ណែនាំ​ទូលបង្គំ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​ផង​! ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​រាបស្មើ​ផង​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​! សូម​រំដោះ​ទូលបង្គំ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​។


ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។


ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ នឹង​យាង​មកទទួល​ខ្ញុំ ព្រះ​នឹង​ឲ្យ​ខ្ញុំ​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​! សូម​សង្រួម​ចិត្ត​ទូលបង្គំ​ឲ្យ​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​។


ចូរឲ្យ​ភ្នែក​របស់អ្នក​មើល​ទៅ​ខាងមុខ ហើយ​ឲ្យ​ការសម្លឹង​របស់អ្នក​តម្រង់​ទៅមុខ​អ្នក​។


គឺ​យ៉ូហាននេះ​ហើយ ជា​ម្នាក់​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ថា​: “មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ !’ ”។


ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម